កូរ៉េ​ខាង​ជើង​ចំអក​លោក ត្រាំ ជាមួយ​ផែនការ​វាយ​ប្រហារ​កោះ​ហ្គាំ

កូរ៉េ​ខាង​ជើង នៅ​ថ្ងៃ​នេះ បាន​ចំអក​ឡក​ឡើយ​ដាក់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ថា “ខ្សត់​ហេតុ​ផល” ដែ​ល​ជំរុញ​ឲ្យ​មាន​ការ​ថ្លែង​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ក្នុង​ផែនការ​បាញ់​គ្រាប់​មីស៊ីល​សំដៅ​ទៅ​ដែន​ដី​កោះ​ហ្គាំ​របស់​អាមេរិក។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

កូរ៉េ​ខាង​ជើង បាន​លើក​ឡើង​ថា គម្រោង​ការ​វាយ​ប្រហារ​លើ​ដែន​ដី​កោះ​មួយ​នេះ ដែល​ជា​មូលដ្ឋាន​កង​ទ័ព​អាមេរិក​នោះ ត្រូវ​បាន​ចាត់​ទុក​ជា​ “សញ្ញា​ព្រមាន​ដ៏​សំខាន់មួយ” ដោយ​មាន​តែ​ការ​ប្រើ​កម្លាំង​តែ​មួយ​មុខ​គត់ នឹង​មាន​ឥទ្ធិពល​ទៅ​លើ​មេដឹកនាំ​អាមេរិក។

ការ​ប្រកាស​បែប​នេះរបស់​កូរ៉េ​ខាង​ជើង បាន​កើត​ឡើង​ក្រោយ​ពី​លោក ត្រាំ បង្ហោះ​សារ​លើ​ Twitter ថា អាវុធ​នុយក្លេអ៊ែរ​អាមេរិក មាន​ថាមពល និង​កម្លាំង​ខ្លាំង​ក្លា​ជាង​ពេល​មុន​ឆ្ងាយ​ណាស់។

លោក ត្រាំ បាន​និយាយ​ថា កូរ៉េ​ខាង​ជើង​កំពុង​ប្រលែង​លេង​នឹង​ភ្លើង ដូច​ដែល​ពិភព​លោក​មិន​ដែល​បាន​ឃើញ​សោះ។

សង្គ្រាម​ពាក្យ​សម្ដី​ជុំ​វិញ​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​កូរ៉េ​ខាង​ជើង​នេះ កំពុង​តែ​បង្ក​ឲ្យ​មាន​ក្ដី​បារម្ភ​ថា អាច​នាំ​ទៅ​រក​មហន្តរាយ​នៅ​លើ​ឧប​ទ្វីប​កូរ៉េ និង​លើស​ពី​ឧប​ទ្វីប​នេះ​ទៅទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ