អាជ្ញាធរហ្វីលីពីនបានប្រកាសនៅថ្ងៃសុក្រនេះថា បក្សីប្រមាណ៤០០ ០០០សែនក្បាលត្រូវបានរកឃើញ មានមេរោគផ្តាសាយបក្សី ហើយបក្សីទាំងនោះត្រូវបានដាក់នៅដាច់ដោយឡែកពីគេនៅតំបន់មួយក្បែរទីក្រុងម៉ានីល ដើម្បីទប់ស្តាប់ការឆ្លងបន្ត។
ទោះយ៉ាងរដ្ឋាភិបាលហ្វីលីពីន បានប្រកាសថា មិនទាន់មានករណីឆ្លងជំងឺនេះ ពីបក្សីទៅមនុស្សនៅឡើយទេ ខណៈការឆ្លងរាលដាលនេះនៅក្នុងកសិដ្ឋាននៃខេត្ត Pampanga នៅភាគខាងជើងនៃរដ្ឋធានីម៉ានីល។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ហ្វីលីពីនបានបញ្ជាក់ថា បក្សីដែលរកឃើញមានមេរោគផ្តាសាយបក្សីទាំងនោះត្រូវបានគេដាក់នៅដាច់ដោយឡែកពីបក្សីផ្សេងៗទៀតចម្ងាយរាប់គីឡូដី ហើយមន្ត្រីជំនាញកំពុងតាមដានស្ថានភាពមេរោគ៕