គ្រោះ​មហន្តរាយ​ធម្មជាតិ​សម្លាប់​មនុស្ស​យ៉ាង​តិច​៩៤​នាក់​នៅ​នេប៉ាល់និង​ឥណ្ឌា

ជំនន់​ទឹក​ភ្លៀង​រដូវ​មូសុង និង​ការ​រអិល​បាក់​ដី បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៩៤​នាក់​នៅ​ទូទាំង​ប្រទេស​នេប៉ាល់ និង​ឥណ្ឌា ប៉ុន្តែ ក្រុម​មន្ត្រី​ព្រួយ​បារម្ភ​ថា តួលេខ​អាច​កើន​ឡើង​ខ្ពស់ ខណៈ​ដែល​ក្រុមអ្នក​ជួយ​សង្គ្រោះ​កំពុង​បន្ត​ស្វែង​រក​មនុស្ស​រាប់​សិប​នាក់​ទៀត ដែល​បាន​បាត់​ខ្លួន​នៅ​ក្នុង​ល្បាប់​ភក់ និង​ភូមិដ្ឋាន​លិច​លង់​ក្រោម​ទឹក។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អាជ្ញាធរ​ បាន​ធ្វើ​បច្ចុប្បន្នភាព​តួលេខ​អ្នក​ស្លាប់​ដោយសារ​ទឹក​ជំនន់​នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​រក​ឃើញ​ថា មាន​ចំនួន ៩៤​នាក់​ហើយ ខណៈ​ដែល​ទឹក​ជំនន់​បន្ត​កើន​ឡើង ដោយ​បង្ខំ​មនុស្ស​រាប់​ពាន់​នាក់​ឲ្យ​ជម្លៀស​ទៅ​ទីទួល​ខ្ពស់។

​មជ្ឈមណ្ឌល​ជាតិ​សង្គ្រោះ​បន្ទាន់​​របស់​នេប៉ាល់ បាន​រាយការណ៍​ថា មនុស្ស ១៧​នាក់​ទៀត កំពុង​បាត់​ខ្លួន ខណៈ​ដែល​ប្រតិបត្តិ​ការ​​ស្វែង​រក និង​ជួយ​សង្គ្រោះ កំពុង​ដំណើរការ​ទៅ ប៉ុន្តែ កម្រិត​ទឹក​ជំនន់​មិន​ទាន់​ថម​ថយ​នៅ​ឡើយ​ទេ។

កាក​បាទ​ក្រហម​បាន​ប៉ាន់​ប្រមាណ​ថា តួលេខ​អ្នក​ស្លាប់​អាចមាន​ចំនួន​លើស​ពី ៥៣​នាក់ ខណៈ​មនុស្ស​រាប់​សិប​នាក់​ទៀត​កំពុង​បាត់​ខ្លួន និង​រង​របួស ហើយ​ផ្ទះ​សម្បែង​រាប់​ពាន់​កន្លែង ត្រូវ​បាន​បំផ្លាញ។

នៅ​ឯ​ប្រទេស​ឥណ្ឌា​ឯណោះ​វិញ ការ​រអិល​បាក់​ដី​នៅ​តំបន់​ភ្នំ​នៅ​ភាគ​ខាង​ជើង​ប្រទេស បាន​លេប​ត្របាក់​​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​ពីរ​គ្រឿង ដោយ​បាន​សម្លាប់​មនុស្ស ៤៥​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ