សមរភូមិ​ប្រយុទ្ធ​នៅ​ភាគ​ខាង​ត្បូង​សម្លាប់​មនុស្ស​យ៉ាង​តិច​២៥នាក់

ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​ចុះ​ផ្សាយ​ថា ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​បះ​បោរ​គាំ​ទ្រ​ដោយ​រដ្ឋាភិបាល និង​ពួក​សកម្ម​ប្រយុទ្ធ​ឥស្លាម បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ២៥​នាក់​ នៅ​ភាគ​ខាង​ត្បូង​ហ្វីលីពីន។

Reuters បានចុះ​ផ្សាយ​ដូច្នេះ​ដោយដក​ស្រង់​សម្ដី​ទាហាន​ហ្វីលីពីន​នៅ​ថ្ងៃ​នេះ ហើយ​ការ​ប្រយុទ្ធ​គ្នា​នោះ កើត​ឡើង​ចំ​ពេល​ដែល​យោធា​ហ្វីលីពីន​កំពុង​ព្យាយាម​ស្ដារ​សណ្ដាប់​នៅ​លើ​កោះ​មិនដាណាវ​ឡើង​វិញ។ កោះ​មួយ​នេះ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​អសន្តិសុខ​ចាប់​តាំង​ពី​ចុង​ខែ​ឧសភា​មក​ម៉្លេះ។

អ្នក​នាំ​ពាក្យ​យោធា លោក ហ្គឺរី បេសាណា ត្រូវ​បាន​ដក​ស្រង់​សម្ដី​ថា ទាហាន​បាន​បាញ់​កាំភ្លើង​ធំ​គាំ​ទ្រ​ដល់​រណសិរ្ស​រំដោះ​ឥស្លាម​ម៉ូរូ។ រណ​សិរ្ស​មួយ​នេះ គឺ​ជា​ក្រុម​បះបោរ​ដែល​បាន​ចុះ​កិច្ចព្រម​ព្រៀង​សន្តិភាព​ជាមួយ​រដ្ឋាភិបាល។ អ្នក​នាំ​ពាក្យ​យោធា​ហ្វីលីពីន​ថា នេះ​គឺ​ជា​ការ​ព្យាយាម​កម្ចាត់​ពួក​ជ្រុល​និយម។

កោះ​មិនដាណាវ​ដែល​មាន​ប្រជាជន​ដល់​ទៅ ២២​លាន​នាក់​ និង​មាន​ទំហំ​ស្មើ​នឹង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នោះ កំពុង​ស្ថិត​នៅ​ក្រោម​ច្បាប់​សឹក​យ៉ាង​ហោច​ណាស់​ក៏​រហូត​ដល់​ចុង​ឆ្នាំ​នេះដែរ ខណៈ​ដែល​ហ្វីលីពីន​ព្យាយាម​កម្ចាត់​កម្លាំង​គំរាម​កំហែង​ពី​ពួក​ឥស្លាម​ជ្រុល​និយម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ