ប្រមុខ​ចារកម្ម​អាមេរិក​ថា គ្មាន​អ្វី​នឹង​កើត​ឡើង​ជុំ​វិញ​វិវាទ​ជាប់​គាំង​ជាមួយ​កូរ៉េ​ខាង​ជើង

ប្រមុខ​ចារកម្ម​អាមេរិក CIA លោក Mike Pompeo បាន​ធានា​អះ​អាង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា គ្មាន​អ្វី​នឹង​កើត​ឡើង​ឡើយ​នៅ​ក្នុង​វិវាទ​ជាប់​គាំង​រវាង​អាមេរិក និង​កូរ៉េ​ខាង​ជើង ប៉ុន្តែលោក​លើក​ឡើង​ថា លោក​នឹង​មិន​ភ្ញាក់​ផ្អើល​នោះ​ឡើយ ប្រសិន​បើ​ក្រុង​ព្យុងយ៉ាង​បន្ត​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​ជាថ្មី​ទៀត​នោះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

សម្ដី​របស់​លោក Pompeo បាន​កើត​ឡើង​មួយ​សប្ដាហ៍​ក្រោយ​ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្ដេជ្ញា​វាយ​ប្រហារ​កូរ៉េ​ខាង​ជើង​វិញ ប្រសិន​បើ​ក្រុង​ព្យុងយ៉ាង​បន្ត​គំរាម​កំហែង​អាមេរិក​ជាមួយ​អាវុធ​នុយក្លេអ៊ែរ​​នោះ ហើយ​ក្រុង​ព្យុងយ៉ាង​បាន​តប​ត​វិញ​ជាមួយ​ការ​ប្រកាស​ផែនការ​បាញ់​គ្រាប់​មីស៊ីល​ដាក់​កោះ​ហ្គាំ​របស់​អាមេរិក។

ដោយ​ត្រូវ​បាន​ចោទ​សួរ​អំពី​ក្ដី​បារម្ភ​នោះ លោក Pompeo បាន​ប្រាប់​ទូរទស្សន៍ Fox News កាល​ពី​យប់​មិញ​ថា “គ្មាន​អ្វី​នឹង​កើត​ឡើង​នោះ​ឡើយ”។

លោក​បន្ថែម​ថា ក្រុម​ចារកម្ម​អាមេរិក​ពិត​ជាបាន​ដឹង​ច្បាស់អំពី​អ្វី​ដែល​កំពុង​កើត​មាន​ឡើង​នៅ​កូរ៉េ​ខាង​ជើង។

លោក​លើក​ឡើង​បន្ត​ថា លោក​ជឿ​ជាក់​ថា កូរ៉េ​ខាង​ជើង​នឹង​បន្ត​អភិវឌ្ឍ​សមត្ថភាព​គ្រាប់​មីស៊ីល​របស់​ខ្លួន ក្រោម​មេដឹកនាំ​​លោក គីម ជុងអ៊ុន ហេតុ​នេះ លោក​មិន​ភ្ញាក់​ផ្អើល​នោះ​ទេ ប្រសិន​បើ​កូរ៉េ​ខាង​ជើង​ធ្វើ​តេស្ត​គ្រាប់​មីស៊ីល​ជា​ថ្មី​ម្ដង​ទៀត​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ