វេទិកា​អតីត​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​លោក មហាធៀ ប្រែ​ក្លាយ​ជា​ហឹង្សា

វេទិកា​មួយ​ដែល​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី លោក មហាធៀ មហាមេធ ដែល​ប៉ុន​ប៉ង​ទម្លាក់​រដ្ឋាភិបាល​នោះ បាន​ប្រែ​ក្លាយ​ទៅ​ជា​ហឹង្សា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ខណៈ​ដែល​អ្នក​ចូល​រួម​បាន​គប់​ស្បែក​ជើង​ និង​កៅអី​ដាក់​គ្នា និង​ដុត​ភ្លើង​ឡើង។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បាន​ផ្សាយ​បន្ត​ថា ការ​ប្រមូល​ផ្ដុំ​​នោះ មាន​បំណង​លើក​ឡើង​ពី​រឿង​អាស្រូវ​ហិរញ្ញវត្ថុ​ដ៏​ធំ ដែល​បាន​លង​បន្លាច​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ និង​ដែល​បាន​ជំរុញ​លោក មហាធៀ អាយុ ៩២​ឆ្នាំ ឲ្យ​​ហក់​ចូល​មក​ប្រលូក​ក្នុង​នយោបាយ​ជា​ថ្មី​ម្ដង​ទៀត។

ដោយ​បាន​ដក​ស្រង់​សម្ដី​អ្នក​រៀបចំ​កម្មវិធី  AFP បាន​រាយការណ៍​ថា នៅ​ឯ​ការ​ប្រមូល​ផ្ដុំ​ប្រហែល ៩០​នាទី​ នៅ​ជាយ​ក្រុង​គួឡាឡុំពួ​នោះ ក្រុម​អ្នក​បង្ក​បញ្ហា​បាន​ចាប់​ផ្ដើម​ចោល​ស្បែក​ជើង កៅអី ដប​ទឹក​សុទ្ធ​ដាក់​លោក មហាធៀ។

អ្នក​រៀបចំ​កម្មវិធី ត្រូវ​បាន AFP ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា ពួក​បង្ក​បញ្ហា​បាន​ដុត​ភ្លើង​ឡើង​អំឡុង​ពេល​ផ្ទុះ​អំពើ​ហឹង្សា​នោះ ហើយ​វីដេអូ​បាន​បង្ហាញ​ផ្សែង​ហុយ​ពេញ​បន្ទប់​ជួប​ជុំ​នោះ។

លោក មហាធៀ ដែល​កំពុង​តែ​ទទួល​សំណួរ​ពី​អ្នក​ស្ដាប់​នៅ​ពេល​នោះ ត្រូវ​បាន​គេ​នាំ​ចេញ​ពី​អគារ និង​ពុំ​រង​របួស​នោះ​ឡើយ។ តែ​យ៉ាង​ណា យ៉ាង​ហោច​មនុស្ស ២​ បាន​រង​របួស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ