រញ្ជួយ​​កម្លាំង ៦.៥​រ៉ិចទ័រ​វាយ​ប្រហារ​កោះ​ស៊ូម៉ាត្រា ញ័រ​ដល់​សិង្ហបុរី

​ដី​កម្លាំង ៦.៥​រ៉ិចទ័រ បាន​វាយ​ប្រហារ​កោះ​ស៊ូម៉ាត្រា​នៅ​ភាគ​ខាង​លិចឥណ្ឌូនេស៊ី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដក​ស្រង់​សម្ដី​ទីភ្នាក់ងារ​ស្ទង់​ភូមិសាស្ត្រ​អាមេរិក។

ភ្លាមៗ​នេះ គ្មាន​សេចក្ដី​រាយការណ៍​អំពី​គ្រោះ​ថ្នាក់ ឬ​គ្រោះ​មហន្តរាយ​កើត​ចេញ​ពី​ការ​រញ្ជួយ​ដី​នេះ​ ដែល​បាន​កើង​ឡើង​នៅ​ជម្រៅ ៦៧​គីឡូ​ម៉ែត្រ​ក្នុង​ស្រទាប់​ផែនដី និង​ស្ថិត​នៅ​ចម្ងាយ ៨១​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ទីក្រុង​បេងគូលូ។

មន្ត្រី​ឧតុនិយម និង​ភូមិសាស្ត្រ​ឥណ្ឌូនេស៊ី បាន​ឲ្យ​ដឹង​ថា រញ្ជួយ​ដី​នេះ មាន​កម្លាំង​ខ្លាំង​ក្លា​ណាស់ ដោយ​វា​បានវាយ​ប្រហារ​ទៅ​ដល់​ទីក្រុងប៉ាដាង ភាគ​ខាង​លិច​កោះ​ស៊ូម៉ាត្រា ប៉ុន្តែ ពុំ​បង្ក​ជា​រលក​ស៊ូណាមិ​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ