​មន្ត្រី​កូរ៉េ​ខាង​ត្បូង​ថា ក្រុង​ព្យុងយ៉ាង​​ត្រូវ​ការ​ពេល​ទៀត​ទើប​សម្រេច​បាន​បច្ចេកវិទ្យា​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ

អនុ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា កូរ៉េ​ខាង​ជើង​ហាក់មិន​ទាន់​សម្រេច​បាន​បច្ចេកវិទ្យាមីស៊ីល​ទាំង​ស្រុង​នៅ​ឡើយ​ទេ ហើយ​ត្រូវ​ការ​ពេល​វេលា​យ៉ាង​តិច ១ ឬ ២​ឆ្នាំ​បន្ថែម​ទៀត ដើម្បី​ធ្វើ​កិច្ចការ​នេះ បើ​ទោះបី​ជា​​សមត្ថភាព​កសាង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង មាន​ដំណើរ​វិឌ្ឍន៍​យ៉ាង​លឿន​ក៏​ដោយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

កូរ៉េ​ខាង​ជើង​ ត្រូវ​បាន​គេ​ជឿ​ថា ជិត​សម្រេច​បាន​តាម​គោល​ដៅ​របស់​ខ្លួន​ក្នុង​ការ​ផលិត​គ្រាប់​មីស៊ីល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​អាច​បាញ់​ទៅ​ដល់​ទឹក​ដី​អាមេរិក ហើយ​បញ្ហា​នេះ បាន​ជំរុញ​ឲ្យ​មាន​កំណើន​នៃ​ភាព​តាន​តឹង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​ថា ជម្រើស​ទាំង​អស់​ស្ថិត​នៅ​លើ​តុ​ចរចា ខណៈ​ដែល​លោក​ប្ដេជ្ញា​ថា មិន​ឲ្យ​កូរ៉េ​ខាង​ជើង​សម្រេច​តាម​គោលដៅ​របស់​ខ្លួន​នោះ​ឡើយ។

ថ្លែង​តាម​ទូរទស្សន៍ KBS កាល​ពី​ថ្ងៃ​ម្សិល​មិញ អនុ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ សុះ ឆូស៊ូក បាន​និយាយ​ថា ទាំង​អាមេរិក និង​កូរ៉េ​ខាង​ត្បូង មិន​ជឿ​ថា កូរ៉េ​ខាងជើង​នៅ​មិន​ទាន់​ផលិត​បាន​​បច្ចេកវិទ្យា​ដាក់​បញ្ចូល​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទាំង​ស្រុង​នៅ​ឡើយ​ទេ។

លោក សុះ បាន​លើក​ឡើង​ថា កូរ៉េ​ខាង​ជើងហាក់​នៅ​តែ​បន្ត​ទង្វើ​បង្ក​ហេតុ ក្នុង​នោះ​មាន​ទាំង​ការ​សាក​ល្បង​នុយក្លេអ៊ែរ ប៉ុន្តែ លោក​មើល​មិន​ឃើញ​ថា កូរ៉េ​ខាង​ជើង​នឹង​ប្រថុយ​ប្រថាន​នឹង​ការ​បង្ក​ជម្លោះ​យោធា​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ