មេដឹកនាំ​កូរ៉េ​ខាង​ត្បូង​ថា គ្មាន​សង្គ្រាម​ដាច់​ខាត​នៅ​លើ​ឧប​ទ្វីប​កូរ៉េ

មេដឹកនាំ​កូរ៉េ​ខាង​ត្បូង បាន​ប្រកាស​ថា នឹង​មិន​មាន​សង្គ្រាម​កើត​ឡើង​នៅ​លើ​ឧប​ទ្វីប​កូរ៉េ​ជា​ថ្មី​ទៀត​នោះ​ឡើយ បើ​ទោះបី​ជា​រង​ការ​គំរាម​កំហែង​ឥត​ល្ហែ​ពី​កូរ៉េ​ខាង​ជើង​ក៏​ដោយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Reuters ដែល​បាន​ដក​ស្រង់​សម្ដី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក មូន ជែអ៊ីន។

បើតាម Reuters លោក មូន បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​ជា​ប្រក្រតី​មួយ​ជាមួយ​ក្រុម​ទីប្រឹក្សា និង​ជំនួយ​ការ​របស់​លោក នៅ​ថ្ងៃ​នេះ។

លោក មូន ត្រូវ​បាន​ដក​សម្រង់​សម្ដី​​ចុះ​ផ្សាយ​ថា មិន​ថា​មាន​អ្វី​ឡើង​ចុះ​នោះ​ទេ ស្ថានការណ៍​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង ត្រូវ​តែ​ដោះ​ស្រាយ​ដោយ​សន្តិវិធី ហើយ​លោក​បាន​អំពាវ​នាវ​ទៅ​ក្រុង​ព្យុងយ៉ាង​ ឲ្យ​បញ្ឈប់​ទង្វើ​គំរាម​កំហែង ដែល​នាំ​ឲ្យ​ស្ថានការណ៍​កាន់​តែ​តាន​តឹង​ខ្លាំង​ជាមួយ​នឹង​ក្រុង​វ៉ាស៊ីងតោន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ