មនុស្ស​រាប់​រយ​នាក់​ដើរ​ក្បួន​ស្ងៀម​ស្ងាត់​រំលឹក​ជន​រង​គ្រោះ​ស្លាប់​ក្នុង​អគ្គិភ័យ​នៅ​ទីក្រុង​ឡុងដ៍

មនុស្ស​រាប់​រយ​នាក់ បាន​ចេញ​ដើរ​ក្បួន​ដោយ​ស្ងៀម​ស្ងាត់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​តាម​សង្កាត់​មួយ​នៅ​ភាគ​ខាង​លិច​ទីក្រុង​ឡុងដ៍ ជា​ទី​ដែល​អគ្គិភ័យ​មួយ​កាល​ពី​ខែ​មិថុនា​កន្លងមក​នេះ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៨០​នាក់។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បាន​ផ្សាយ​បន្ត​ថា មនុស្ស​ប្រហែល ៣០០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជិត​អគារ Grenfell Tower ដែល​ត្រូវ​ភ្លើង​ឆាប​ឆេះ​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​មួយ​ចំនួន​បាត់​ខ្លួន និង​កំណត់​អត្ត​សញ្ញាណ​មិន​បាន។

ក្រុម​អ្នក​ដើរ​ក្បួន​ទាំង​នោះ​ បាន​កាន់​បដា​មាន​រូបថត​អ្នក​បាត់​ខ្លួន​ និង​អ្នក​ស្លាប់ មុន​នឹង​ពួកគេ​យក​រូបថត​ទាំង​នោះ​ទៅ​បិទ​នឹង​ជញ្ចាំង។ មនុស្ស​មួយ​ចំនួន​កាន់​បដា​ដែល​សរសេរ​ថា “យុត្តិធម៌​សម្រាប់​អគារ Grenfell” ខណៈ​អ្នក​ដទៃ​ទៀត​កាន់​ទៀន​ដុត​ភ្លើង។

មនុស្ស​យ៉ាង​ហោច ៨០​នាក់ ត្រូវ​បាន​គេ​ជឿ​ថា បាន​ស្លាប់​នៅ​ក្នុង​អគ្គិភ័យ​នោះ ប៉ុន្តែ តួលេខ​អ្នក​ស្លាប់​ចុង​ក្រោយ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​នៅ​មាន​ត​ទៅ​ទៀត ខណៈ​ដែល​ប៉ូលិស​បន្ត​ស្វែង​រក​នៅ​អគារ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ