មេដឹកនាំ​​កូរ៉េ​ខាង​ជើង​ត្រួត​ពិនិត្យ​ផែនការ​បាញ់​គ្រាប់​មីស៊ីល​លើ​កោះ​ហ្គាំ

មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន បាន​ណែនាំ​អំពី​ផែនការ​បាញ់​គ្រាប់​មីស៊ីល​ទៅ​ជិត​កោះ​ហ្គាំ ប៉ុន្តែ មាន​តម្រុយ​មក​ថា លោក​នឹង​ពន្យា​ពេល​បាញ់​គ្រាប់​មីស៊ីល។ នេះដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដក​ស្រង់​ប្រព័ន្ធ​ឃោសនា​រដ្ឋ​របស់​ក្រុង​ព្យុងយ៉ាង នៅ​ថ្ងៃ​នេះ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង KCNA លោក គីម បាន​ត្រួត​ពិនិត្យ​មើល​ផែនការ​អស់​រយៈ​ពេល​យូរ ហើយ​បាន​ពិភាក្សា​អំពី​ផែនការ​នេះ​ជាមួយ​នឹង​មន្ត្រី​បញ្ជាការ​យោធា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អំឡុង​ពេល​លោក គីម ចុះ​ត្រួត​ពិនិត្យ​មើល​បញ្ជាការដ្ឋាន​នៃ​កង​ទ័ព​យុទ្ធសាស្ត្រ​ទទួល​បន្ទុក​ផ្នែក​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង។

KCNA បាន​ដក​ស្រង់​សម្ដី​លោក គីម ដែល​និយាយ​ថា ពួក​ចក្រពត្តិ​អាមេរិក​​កំពុង​យក​ក​ល​អន្ទាក់ ដោយសារ​តែ​តទល់​ខាង​យោធា​របស់​ពួកគេ។

AFP បាន​ចុះ​ផ្សាយ​ថា ប៉ុន្តែ លោក គីម បង្ហាញ​តម្រុយ​ថា លោក​នឹង​ពន្យា​ផែនការ​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​នេះ​ទៅ​កាន់​ដែន​ដី​កោះ​អាមេរិក​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ដោយ​ថា លោក​នឹង​នឹង​បន្ត​តាម​ដាន​បន្តិច​ទៀត​នូវ​ទង្វើ​ដ៏​ឆ្កួត​លី​លា​របស់​អាមេរិក។

លោក គីម ក៏​បាន​ជំរុញ​អាមេរិក​ឲ្យ​បញ្ឈប់​ទង្វើ​បង្ក​ហេតុ​ដ៏​គឃ្លើន​របស់​ខ្លួន​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង ហើយ​មិន​ឲ្យ​បង្ក​ហេតុ​យូរ​ទៀត​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ