ប្រាយុទ្ធ​ គ្រោង​ទៅ​ទស្សនកិច្ច​សេតវិមាន​នៅ​ខែ​តុលា ជជែក​រឿង​ពាណិជ្ជកម្មនិង​សន្តិសុខ

មេដឹកនាំ​យោធា​ថៃ​នាយករដ្ឋ​មន្ត្រី ប្រាយុទ្ធ ចាន់អូចា គ្រោង​ទៅ​បំពេញ​ទស្សនកិច្ច​សេតវិមាន​អាមេរិក​នៅ​ខែ​តុលា​ខាង​មុខ​នេះ។ នេះ​ដោយ​យោង​តាម​ការ​សេចក្ដី​រាយការណ៍​របស់​ Reuters ដែល​បាន​ដក​ស្រង់​សម្ដី​រដ្ឋ​មន្ត្រី​ការបរទេស​ថៃ។

បើ​តាម​រដ្ឋ​មន្ត្រី​ការបរទេស​ថៃ លោក ដន ប្រាម៉ូដវិណៃ ក្នុង​គម្រោង​ដំណើរ​ទស្សនកិច្ច​នោះ បញ្ហា​ពាណិជ្ជកម្ម និង​សន្តិសុខ នឹងត្រូវ​បាន​លើក​យក​ទៅ​ជជែក​នៅ​ក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​អាមេរិក​ប្រធានាធិបតី ដូណាល់ ត្រាំ។

បើ​តាម Reuters នេះ​គឺ​ជា​សញ្ញា​ថ្មី​បំផុត​នៃ​ទំនាក់​ទំនង​ដ៏​កក់​ក្ដៅ​រវាង​ក្រុង​បាងកក និង​ក្រុង​វ៉ាស៊ីងតោន។

ថៃ​បាន​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ប្រាយុទ្ធ នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​​ទៅ​កាន់​ប្រទេស​ថៃ​របស់​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​ លោក Rex Tillerson កាល​ពី​សប្ដាហ៍​មុន។

នេះ​អាច​កត់​សម្គាល់​បាន​ថា នេះ​គឺ​ជា​ដំណើរ​ទស្សន​កិច្ច​កម្រិត​ខ្ពស់​បំផុត​ពី​សំណាក់​មន្ត្រី​អាមេរិក គិត​ចាប់​តាំង​ពី​ពួក​យោធា​ឡើង​កាន់​អំណាច​នៅ​ក្នុង​រដ្ឋ​ប្រហារ​កាល​ពី​ឆ្នាំ​២០១៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ