ចិននិងឥណ្ឌាប្រឈមផ្ទុះអាវុធនៅព្រំដែន​

កម្លាំងទ័ពការពារព្រំដែន​នៃប្រទេសឥណ្ឌានិងចិន នៅតំបន់មានជម្លោះ ហ៊ីម៉ាឡាយ៉ា ប្រឈមមុខគ្នាក្នុងការផ្ទុះអាវុធក្រោយពេលកងទ័ពប្រទេស​ទាំងពីរ បានព្យាយាមឆ្លងកាត់ព្រំដែនជា កន្លែងហាមឃាត់រវាងគ្នាទៅវិញទៅមកនៅព្រឹកថ្ងៃពុធនេះ។​

មន្ត្រីការពារជាតិរបស់ឥណ្ឌាថ្លែងថា ទាហានចិនបានចោលដំថ្មទៅលើទាហានឥណ្ឌា នៅបឹង Pangong ជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរខ្លាំង ហើយថា ទាហានរបស់ចិនព្យាយាមដើរចូលដែនអធិបតេយ្យភាពរបស់ឥណ្ឌា ប៉ុន្តែកម្លាំងរបស់ឥណ្ឌាទប់ស្កាត់និងបណ្តេញឲ្យចេញវិញ។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន ​AFP​។

ប៉ុន្តែប្រភពពីកម្លាំងទ័ពឥណ្ឌា បញ្ជាក់ថា មិនមានស្ថានភាពធ្ងន់ធ្ងរទេគឺក្រោយពេល ទាហានចិនចោលដុំថ្ម ហើយ ស្ថានភាពក៏មានការសម្របសម្រួលឲ្យស្ថានភាពធូរស្រាលវិញ។​

មហាអំណាចនុយក្លេអ៊ែ ចិន និង​ឥណ្ឌា ធ្លាប់ផ្ទុះសង្គ្រាមនៅតាមព្រំដែន​កាលពីឆ្នាំ​១៩៦២ ហើយកាលពីឆ្នាំ២០១៤ ក៏មានការចល័តទ័ពត្រៀមនឹងផ្ទុះអាវុធម្តងទៀត ប៉ុន្តែស្ថានភាពអាចគ្រប់គ្រងបានវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ