រលំដើមឈើលើពិធីសាសនានៅប៉ទុយហ្គាល់ស្លាប់មនុស្ស១៣នាក់

ពិធីសាសនាមួយដែលមានមនុស្សជាច្រើនចូលរួមនៅលើកោះម៉ាដីរ៉ា នៃប្រទេសប៉ទុយហ្គាល់ មានហេតុការណ៍បាក់រលំដើមឈើ ដែលមានអាយុកាលប្រមាណ​២០០ឆ្នាំ បណ្តាលឲ្យស្លាប់មនុស្សអស់១៣ និងរងរបួសចំនួន៤៩នាក់។​

នៅក្នុងវីឌីអូ ដែលផ្សព្វផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃនេះ បានបង្ហាញរូបភាពដែលហ្វូងមនុស្សកំពុងតែនៅជុំគ្នាធ្វើវិធីតាមបែបសាសនា នៅក្រោមដើមឈើតូចធំជាច្រើន ហើយមួយសន្ទុះក្រោយមកដើមឈើ ដែលមានអាយុកាលប្រមាណ​២០០ឆ្នាំ បានបាក់រលំ អ្នកចូលរួមក៏នាំគ្នារត់ចេញ។

តាមរបាយការណ៍ដែលបានចុះផ្សាយដោយ BBC គឺកុមារពីរនាក់ ក៏ត្រូវបានសមត្ថកិច្ចរាយការណ៍បានស្លាប់នៅក្នុងហេតុការណ៍នោះដែរ។​

ប្រធានាធិបតីនៃប្រទេសប៉ទុយហ្គាល់លោក Marcelo Rebelo de Sousa បានធ្វើដំណើរដល់កន្លែងកើតហេតុ ហើយថ្លែងថា លោកនិងពលរដ្ឋទាំងអស់មានការតក់ស្លុតចំពោះហេតុការណ៍នេះ ហើយបានប្រកាសធ្វើពិធីកាន់ទុក្ខរយៈពេល​៣ថ្ងៃទូទាំងប្រទេស។​ បន្ទាប់ពីទៅកន្លែងកើតហេតុ ប្រធានាធិបតីក៏បានទៅសួរសុខទុក្ខអ្នករងរបួសដោយសារហេតុការណ៍នេះនៅមន្ទីរពេទ្យបន្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ