ប្រធានាធិបតីឥណ្ឌូនេស៊ីអំពាវនាវឲ្យមានការរួមគ្នាប្រឆាំងភេរវកម្ម​

ប្រធានាធិបតីឥណ្ឌូនេស៊ី​បានអំពាវនាវឲ្យសហគមន៍ជាតិនិងអន្តរជាតិមានការរួបរួមគ្នា ក្នុងការដោះស្រាយបញ្ហាពួកជ្រុលនិយមកំពុងធ្វើសកម្មភាពវាយប្រហារ បង្កអសន្តិសុខនៅក្នុងសង្គម និងប៉ះពាល់ដល់ការទំនាក់ទំនងនិងសេដ្ឋកិច្ច។​

លោក Joko Vidodo បានអំពាវនាវឲ្យមាន​ការប្រជុំគ្នា ពីក្រុមពាក់ព័ន្ធទាំងអស់ ដើម្បីដោះស្រាយបញ្ហាការគំរាមកំហែងដោយពួកភេរវកម្ម ដើម្បីឆ្ពោះ​ទៅភាពសុខដុម​នៃសេរីភាព​សាសនា និងការរស់នៅជាមួយក្រុមមនុស្សដែលមានប្រភពផ្សេងៗគ្នាបាន។​

កាលពីថ្ងៃអង្គារសប្តាហ៍នេះ សមត្ថកិច្ចបានឃាត់ខ្លួន​ជនសង្ស័យ៥នាក់ ដែលមាន​សម្ភារមួយចំនួនជាធាតុផ្សំថា ត្រៀមនិងរៀបចំវាយប្រហារនៅរដ្ឋធានីចាការតា និងនៅក្បែរផ្ទះប្រធានាធិបតី។

ឥណ្ឌូនេស៊ីរងការគំរាមកំហែងបន្តបន្ទាប់កាន់តែខ្លាំងពីក្រុមភេរវកម្មតាំងពីបញ្ហាសាសនាកាលពីឆ្នាំមុន ដែលចោទថា អភិបាលរដ្ឋធានីចាការតា អ្នកកាន់សាសនាគ្រឹស្តបានបំពានដល់គម្ពីរ កូរ៉ាន់ជា គម្ពីររបស់សាសនាឥស្លាម រហូតដល់មានបាតុកម្មទ្រង់ទ្រាយធំ មានការបោះឆ្នោតជ្រើសរើសអភិបាលរដ្ឋធានីនោះជាថ្មី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ