ជនជាតិចិនជាង ២០០នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួន នៅក្នុងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃម្សិលមិញនេះ ដោយសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនថឹណិត។ នេះដោយយោងតាមរបាយការណ៍របស់នគរបាលជាតិ។
របាយការណ៍ដដែលនេះ បានបន្ថែមថា ជនជាតិចិន ២២៥នាក់ ក្នុងនោះមានស្ត្រី ២៥នាក់ផងដែរ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីថ្ងៃម្សិលមិញនេះ នៅក្នុងសង្កាត់បឹងកក់២ ខណ្ឌគោក។
អាជ្ញាធរកម្ពុជា បានឲ្យដឹងថា ជនជាតិចិនទាំងនោះ ត្រូវបានចាប់ខ្លួនដោយសង្ស័យថា បានជំរិតទារប្រាក់ពីជនជាតិចិនខ្លួនឯងតាមប្រព័ន្ធអ៊ីនថឹណិត ពីប្រទេសកម្ពុជាទៅ។
ជនជាតិចិនក្នុងចំនួនរាប់សិបនាក់ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន និងបញ្ជូនត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនថឹណិតនេះ៕