លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងជួបជាមួយក្រុមកម្មកររាប់ពាន់នាក់ នៅឯកោះពេជ្រ នៅព្រឹកថ្ងៃនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការចុះមូលដ្ឋាន និងជួបសំណេះសំណាលជាមួយមហាជន ចាប់តាំងពីខែកក្កដាឆ្នាំមុន។
លោក ហ៊ុន សែន បានសរសេររៀបរាប់នៅលើទំព័រហ្វេសប៊ុករបស់លោកថា លោកកំពុងសំណេះសំណាលសួរសុខទុក្ខកម្មករកម្មការិនីជាង ៤២០០នាក់ នៅកោះពេជ្រ។
ចាប់តាំងពីឆ្នាំ២០១៦មក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរៀបចំពិធីជួបសំណេះសំណាលជាបន្តបន្ទាប់ជាមួយមន្ត្រីរាជការសាធារណៈ ក្រុមអាជីវករ កងកម្លាំងប្រដាប់អាវុធនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា ចាប់តាំងពីចុងខែកក្កដាឆ្នាំមុន ហើយចុងក្រោយជាមួយក្រុមកម្មករកម្មការិនី។
លោក ហ៊ុន សែន បានអះអាងកាលពីថ្ងៃទី២២ ខែសីហាឆ្នាំមុនថា ដំណើរចុះជួបសំណេះសំណាលជាមួយមហាជន គឺដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ៕