អេស្ប៉ាញកំពុងតាមចាប់ខ្លួនអ្នកបើក​​​​​​​រថយន្តបំបុកមនុស្សនៅបាសេឡូណា

ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ  Reuters បាន​រាយការណ៍​ថា ប៉ូលិស​អេស្ប៉ាញ​កំពុង​ស្វែង​រក​ចាប់​ខ្លួន​អ្នក​បើក​បរ​រថយន្ត​ម្នាក់ ដែល​បាន​បើក​រថយន្ត​បំបុក​មនុស្ស និង​សម្លាប់​មនុស្ស ១៣​នាក់ នៅ​ទីក្រុង​បាសេឡូណា កាល​ពី ២​ថ្ងៃ​កន្លង​មក​នេះ។

Reuters បាន​បន្ថែម​ថា អាជ្ញាធរ​អេស្ប៉ាញ​ចង់​ដឹង​ថា តើជន​សង្ស័យ​ពីរ​នាក់ ដែល​ជា​ជន​សកម្ម​ប្រយុទ្ធ​របស់​ពួក​ឥស្លាម​ជ្រុល​និយម​នោះ បាន​ស្លាប់​ហើយ​ឬ​នៅ ឬ​ក៏​បាន​រត់​គេច​ខ្លួន​បាត់​ទៅ​ហើយ។

រដ្ឋាភិបាល​អេស្ប៉ាញ​បាន​និយាយ​ថា ខ្លួន​បាន​បំបែក​ផែនការ​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ទីក្រុង​បាសេឡូណា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ និង​ព្រឹក​ថ្ងៃ​សុក្រ​កន្លង​មក។

ប៉ូលិស​ចាប់​ខ្លួន​មនុស្ស ៤​នាក់ ជាប់​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​នោះ។ ចំណែក​ឯ​ជន​វាយ​ប្រហារ ៥​នាក់​ទៀត ដែល​ពាក់​ខ្សែ​ក្រវ៉ាត់​ផ្ទុក​រំសេវ​ផ្ទុះ​ក្លែង​ក្លាយ​នោះ ក៏​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ទីក្រុង​កាតាឡាន់​ផង​ដែរ។

ប៉ុន្តែ អាជ្ញាធរ​នៅ​មិន​ទាន់​បញ្ជាក់​ពី​អត្ត​សញ្ញាណ​អ្នក​បើក​បរ​រថយន្ត​នៅ​ឡើយ​ទេ ហើយ​ក៏​មិន​ច្បាស់​ថា ជន​នោះ​ស្ថិត​នៅ​ទីណា​នោះ​ដែរ ខណៈ​ដែល​ប៉ូលិស និង​មន្ត្រី​នៅ​ទីក្រុង​បាសេឡូណា បាន​និយាយ​ថា ពួកគេ​នៅ​ត្រូវ​ការ​កំណត់​ទីតាំង​មនុស្ស ២​នាក់​ទៀត៕

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered