មនុស្សស្លាប់ជិត ១០០នាក់ និង៣០០នាក់ទៀតរងរបួសដោយ​គ្រោះថ្នាក់ចរាចរណ៍

មនុស្សចំនួន ៩៥នាក់ ត្រូវបានស្លាប់ និង២៨៥នាក់ទៀត​រងរបួស ដោយគ្រោះ​ថ្នាក់ចរាចរណ៍ក្នុងរយៈ​ពេល ​២០ថ្ងៃក្នុងខែសីហានេះ។

យោងតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថារបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ខែសីហាឆ្នាំ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៩៤លើក បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន៩៥នាក់ និងរងរបួសធ្ងន់ ស្រាលចំនួន២៨៥នាក់។

បើតាមអគ្គស្នងការនគរបាលជាតិ នៅ​ឆមាសទី១ ក្នុងឆ្នាំ២០១៧នេះ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន១ ៩០៧លើក ស្លាប់មនុស្សចំនួន ៩៣១នាក់ និងរបួស៣ ០០៦នាក់៕

ដោយ ហូរតុងហាន់

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ