គ្មានអ្នកណាមិនដឹងនោះទេថា តារាកំប្លែងល្បីឈ្មោះនាង ប្រិមប្រិយ បានធ្វើពិធីភ្ជាប់ពាក្យយ៉ាងអធឹកអធមកាលពីថ្ងៃទី១៦ មិថុនា នៅរាជធានីភ្នំពេញ ជាមួយនឹងម្ចាស់ស្នេហ៍ដែលជាតន្ត្រីករផងនិងជាអ្នកចម្រៀងផង រស់នៅសហរដ្ឋអាមេរិក។ ប៉ុន្តែគិតមកដល់ថ្ងៃនេះ ពិធីភ្ជាប់ពាក្យមានអាយុទើបតែជាង២ខែ ស្រាប់តែមានដំណឹងថាអ្នកទាំងពីរបានផ្ដាច់ពាក្យនឹងគ្នាហើយ ខណៈដែលសាមីខ្លួនខាងស្រីបានទទួលស្គាល់ តែបដិសេធមិនបញ្ជាក់អោយដឹងពីមូលហេតុ។
តារាកំប្លែង នាង ម៉ក់ សុគន្ធស្រីនិច្ច ហៅ ប្រិមប្រិយ និយាយថា ប្រមាណជាមួយខែមកហើយដែលនាងនិងគូដណ្ដឹង គឺលោក សៅ រ៉ានីត បានប្រេះឆារគ្នា ដោយនាងក៏មិនដឹងថាតើមានហេតុផលអ្វីដែលធ្វើអោយស្នេហារបស់នាងប្រែប្រួលនោះដែរ។ នាងបដិសេធមិនប្រាប់លម្អិតពីមូលហេតុដែលនាំអោយស្នេហាឈានដល់
ការផ្ដាច់ពាក្យយ៉ាងឆាប់រហ័សក្រោយពេលភ្ជាប់ពាក្យក្ដៅៗនោះទេ ដោយនាងប្រកាសថាដើម្បីទុកមុខអោយភាគីទាំងសងខាងនិងថាប្រហែលបណ្ដាលមកពីនាង និងគូដណ្ដឹងត្រូវនិស្ស័យត្រឹមហ្នឹង។
នាងថាចំណាងស្នេហ៍មានការរង្គោះរង្គើរក្រោយពេលលោក សៅ រ៉ានីត បានឡើងទៅដល់អាមេរិក ប៉ុន្តែបណ្ដាលមកពីនាងមិនចង់បកស្រាយជុំវិញរឿងរ៉ាវដែលបានកើតឡើង ទើបនាងមិនដែលសារភាពថារវាង
និងគូដណ្ដឹងនាងពិតជាផ្ដាច់ពាក្យគ្នាមែន។
នាងទើបតែបានសារភាពអោយដឹងកាលពីល្ងាចថ្ងៃទី២០ សីហា ប៉ុណ្ណោះ ដោយសារតែនាងក៏មិនចង់លាក់បាំងស្នេហាដែលបានបញ្ចប់ទៅហើយ ដែលនាំអោយមហាជនបន្តមានការយល់ច្រលំ។ នាងបដិសេធហេតុផលដែលនាំអោយ នាង និងលោក សៅ រ៉ានីត ផ្ដាច់ពាក្យជាមួយគ្នាបណ្ដាលមកពីមានអ្នកទី៣ តែថាអាចបណ្ដាលមកពីមានចិត្តថ្លើមនិងសម្ដីសម្ដៅមិនសូវត្រូវគ្នាក្រោយពេលភ្ជាប់ពាក្យ។
យ៉ាងណាមិញ នាងបែរជាអះអាងថាមិនមានអារម្មណ៍សោកស្ដាយ ឬពិបាកចិត្តនោះទេ ដោយនាងបានចាត់ទុកថាការបែកបាក់គ្នាក្នុងអំឡុងពេលភ្ជាប់ពាក្យ ធ្វើអោយមានភាពប្រសើរជាងបែកគ្នាក្រោយពេលរៀបការនោះផង។
ប្រិមប្រិយ បន្តថានាងនៅតែមានអារម្មណ៍ធម្មតាក្រោយការបែកបាក់ ដោយសារតែនាងមិនយល់ថាក្រោយពេលបាត់បង់ស្នេហានឹងធ្វើអោយនាងទទួលសម្ពាធ ឬមានការអាម៉ាស់នោះទេ ធ្វើម៉េចបើនាងក៏ចង់បន្តចំណងស្នេហ៍នោះដែរ ប៉ុន្តែមិនអាចរក្សាតែម្នាក់ឯងបានគឺមានតែបណ្ដោយ។
នាងអះអាងថារវាងនាងនិងអតីតគូដណ្ដឹងស្គាល់គ្នាមិនក្រោម៧ឆ្នាំនោះទេ ពោលគឺតាំងពីមុនលោក សៅ រ៉ានីត
ចុះពីអាមរិកមកប្រលងចម្រៀងនៅក្នុងប្រទេសកម្ពុជានៅក្នុងមហោស្រពចម្រៀងសម័យអន្តរជាតិកាលពីច្រើនឆ្នាំមុន។ នាងថារវាងនាង និងលោក រ៉ានីត ស្គាល់គ្នាយូរឆ្នាំមកហើយទើបតែសម្រេចចិត្តភ្ជាប់ពាក្យ អ៊ីចឹងហើយទើបនាងក៏សឹងមិនជឿត្រចៀកដូចគ្នាបន្ទាប់ពីបានភ្ជាប់ពាក្យ មិនដល់មួយខែស្រួលបួលក៏មានដំណឹងផ្ដាច់ពាក្យ
ដោយមិនអាចផ្សះផ្សារ។
នាងថាក្រោយការសម្រេចចិត្តផ្ដាច់ពាក្យទាំងសងខាង មិនមានហេតុផលណាមួយ ដែលត្រូវសម្រុះសម្រួលនោះទេ ដោយសារតែនាងក៏មិនចង់បកក្រោយ បន្ទាប់ពីប្រឹងតស៊ូការពារស្នេហាក្រោមមានបញ្ហាផងដែរ ប៉ុន្តែភាគីម្ខាងទៀតហាក់មិនយល់ពីអ្វីសម្រាប់ដំណោះស្រាយ។
នាងទទួលស្គាល់ដំណឹងផ្ដាច់ពាក្យ គឺដើម្បីបើកផ្លូវអោយអតីតគូដណ្ដឹងមានលទ្ធភាពជ្រើសយកស្នេហាថ្មីដោ
យគ្មានឧបសគ្គក្នុងពេលដែលនាងបែរជាបានប្រកាសថាមិនចង់គិតរឿងស្នេហាទៀតទេ បន្ទាប់បីមានរឿងមិនល្អកើតឡើង។
ប្រិមប្រិយ និយាយថា «ការពិតខ្ញុំនិងគាត់មានរឿងតាំងពីគាត់ភ្ជាប់ពាក្យហើយឡើងទៅអាមេរិកម្ល៉េះ ប៉ុន្តែមកពីខ្ញុំមិនចង់និយាយទើបទើបតែនិយាយពេលហ្នឹងថាពួកខ្ញុំពិតជាចប់គ្នាមែន កុំអោយគេថាយើងលាក់»។
ប្រិមប្រិយ និយាយថា ជីវិតបែកបាក់មិនប្រាកដថាសុទ្ធតែអាក្រក់នោះទេ ជាពិសេសនៅពេលដែលស្នេហានោះផ្ដល់សម្ពាធអោយអ្នកមានស្នេហា រហូតធ្វើអោយបុគ្គលម្នាក់នោះធ្វើអ្វីលែងកើត។ យ៉ាងណាមិញ នាងមិនបានបញ្ជាក់ថាបណ្ដាលមកពីអតីតគូដណ្ដឹងប្រច័ណ្ឌខ្លាំងពេកឬផ្ដល់សម្ពាធអោយខ្លួនខ្លាំងពេកដូចអ្វិដែលនាងបានលើកឧទាហរណ៍ទើបបណ្ដាលអោយមានរឿងរ៉ាវផ្ដាច់ពាក្យនោះទេ ដោយនាងបានត្រឹមតែអះអាងថាអ្វីៗគឺបណ្ដាលមកពីការបន្តទំនាក់ទំនងមិនចុះសម្រុងគ្នា។
នាងប្រកាសបន្តការងារទាំងកំប្លែងនិងសម្ដែងភាពយន្តអោយអស់ពីសមត្ថភាពដើម្បីរកប្រាក់ដោយនាងមិនយកអារម្មណ៍បែកបាក់ទៅដាក់សម្ពាធធ្វើអោយជីវិតរបស់នាងពោរពេញដោយការឈឺចាប់នោះទេ។ ជាមួយគ្នានោះ
ប្រិមប្រិយក៏ទទូចអោយបញ្ចប់ការលើកឡើងជុំវិញថា នាងនិងអតីតគូដណ្ដឹងបញ្ចប់គ្នា ដោយសារតែនាងមានអ្នកនោះមកជ្រែកឬលោករ៉ានីតមានអ្នកនោះមកជ្រែកបន្តទៀត ដោយនាងប្រកាសថារឿងរ៉ាវដែលកើតឡើងគឺដោយសារជំហរមិនត្រូវគ្នាប៉ុណ្ណោះ៕