រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson បានថ្លែងបង្កើនការដាក់សម្ពាធលើប្រទេសបាគីស្ថានថា មានសកម្មភាពរបស់រដ្ឋាភិបាលលួចគាំទ្រដល់សកម្មភាពរបស់ឧទ្ធាមតាលីបាន ដែលកំពុងធ្វើសកម្មភាពនៅក្នុងប្រទេសអាហ្រ្គានីស្ថាន។
រដ្ឋមន្ត្រីការបរទេសអាមេរិកថ្លែងថា បាគីស្ថាននឹងបាត់បង់សិទ្ធិជួយពីអាមេរិក បើសិនជាមិនផ្លាស់ប្តូរ ការជួយដល់ពួកក្រុមឧទ្ធាម។ ទោះយ៉ាងណារដ្ឋាភិបាលបាគីស្ថានបានបដិសេធថា មិនបានលាក់បាំង ឬ លួចគាំទ្រដល់ពួកក្រុមឧទ្ទាមទាំងនោះទេ។
លោក Tillerson ថ្លែងបែបនេះ គឺធ្វើឡើងក្រោយមួយថ្ងៃបន្ទាប់ពីលោក ត្រាំ ប្តេជ្ញាជួយប្រទេសបាគីស្ថាន ក្នុងការជួយវាយកម្ចេចពួកក្រុមបះបោរផ្តាច់ខ្លួន។ លោកថា អាមេរិកគឺជាសម្ព័ន្ធស្និទ្ធមួយរបស់អាហ្គានីស្ថាន។ នេះបើតាមសារព័ត៌មាន BBC។
លោក Tillerson ជំរុញ រដ្ឋាភិបាលនៃប្រទេសទាំងពីរយកចំណុចដែលកំពុងប្រឈមក្នុងការទំនាក់ទំនងគ្នារវាងប្រទេសទាំងពីរដាក់លើតុចរចាស្វែងរកដំណោះស្រាយ។
ចំណែកប្រធានាធិបតីនៃប្រទេសបាគីស្ថានបាន ថ្លែង អំណរគុណ ដល់សហរដ្ឋអាមេរិកក្នុងការគាំទ្រ ប្រឆាំងពួកភេរវកម្ម បះបោរផ្តាច់ខ្លួន៕