កូហ្វី អាណាន់ ថាបញ្ហា​នៅ​រដ្ឋ​រ៉ាក់ឃីន​ប្រទេស​ភូមា ​គឺ​ជា​វិបត្តិ​សិទ្ធិ​មនុស្ស

រដ្ឋ​រ៉ាក់ឃីន​នៅ​ភាគ​ខាង​លិច​ប្រទេស​ភូមា បាន​បង្ហាញ​ពី​វិបត្តិ​សិទ្ធិ​មនុស្ស ដែល​ប៉ះ​ពាល់​ដល់​សហគមន៍​មូស្លីម ឬ​ក៏​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​នៅ​ទីនោះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia ដោយ​បាន​ដក​ស្រង់​សម្ដី​អតីត​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ លោក កូហ្វី អាណាន់។

លោក កូហ្វី អាណាន់ កំពុង​ស្ថិត​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា ក្នុង​នាម​លោក​ជា​ប្រធាន​គណៈកម្មការ​​ផ្ដល់​ប្រឹក្សា​យោបល់​សម្រាប់​រដ្ឋ​រ៉ាក់ឃីន។ គណៈកម្មការ​នេះ នឹង​វាយ​តម្លៃ​ទៅ​លើ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា។

ក្នុង​របាយការណ៍​កម្រាស់ ៦៣​ទំព័រ​របស់​ខ្លួន គណៈកម្មការ​នេះ​បាន​និយាយ​ថា សហគមន៍​មូស្លីម​រ៉ូហ៊ីងយ៉ា​នៅ​រដ្ឋ​រ៉ាក់ឃីន បាន​ធ្លាក​ទៅ​ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស ដោយសារ​តែ​ការ​រើស​អើង និង​ការ​ចាត់​ទុក​ជន​ជាតិ​នេះ​ថា គ្មាន​រដ្ឋ​ពិត​ប្រាកដ និង​មិន​មែន​ជា​ពលរដ្ឋ​ភូមា។

របាយការណ៍​នោះ បាន​ចង្អុល​បង្ហាះ​ថា ប្រជាជន​ប្រហែល ១០​ភាគរយ​ក្នុង​ចំណោម​ប្រជាជន​គ្មាន​ប្រទេស​ពិត​ប្រាក់​នៅ​លើ​ពិភព​លោក កំពុង​រស់​នៅ​ក្នុង​ប្រទេស​ភូមា ហើយ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា បាន​ក្លាយ​ជា​សហគមន៍​មិន​មាន​រដ្ឋ​ពិត​ប្រាកដ​ធំ​បំផុត​នៅ​លើ​ពិភព​លោក។

ក្រុម​មួយ​នេះ​ មាន​សមាជិក ៩​រូប ក្នុង​នោះ​មាន​ជន​បរទេស ៣​រូប​ និង​មន្ត្រី​ភូមា ៦​រូប។ ពួកគេ​ធ្វើ​សន្និដ្ឋាន​អាណត្តិ​មួយ​ឆ្នាំ​របស់​ខ្លួន បន្ទាប់​ពី​បញ្ជូន​អនុសាសន៍​ទៅ​រដ្ឋាភិបាល​ភូមា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ