សិង្ហបុរី​កំពុង​ស៊ើប​អង្កេត​ក្រុមហ៊ុន​ពីរ​ដែល​រង​ទណ្ឌកម្ម​ពាក់​ព័ន្ធ​នឹង​កូរ៉េ​ខាង​ជើង

រដ្ឋាភិបាល​សិង្ហបុរី ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​ជូន​ដំណឹង​អំពី​ផែនការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុមហ៊ុន​ចំនួន ២ ដែល​ចុះ​បញ្ជី​នៅ​សិង្ហបុរី មុន​នឹង​ក្រុមហ៊ុន​ទាំង​ពីរ​ត្រូវ​បាន​ពិន័យ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia។

សារព័ត៌មាន​នេះ បាន​ឲ្យ​បន្ថែម​ថា ក្រុមហ៊ុន​ទាំង​ពីរ​នោះ មាន​ក្រុមហ៊ុន Transatlantic Partners និង​ក្រុមហ៊ុន Velmur Management។

ក្រសួង​ការបរទេស​សិង្ហបុរី បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា រដ្ឋាភិបាល​សិង្ហបុរី​កំពុង​តែ​ស៊ើប​អង្កេត​លើ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ។

ក្រសួង​រតនាគារ​ជាតិ​អាមេរិក កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចំនួន ១០ និងបុគ្គលិក ៦​រូប ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ឆ្លើយ​ប​ទៅ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង ដែល​រំលោភ​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ។ ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នោះ ក៏​មាន​ក្រុមហ៊ុន​ចំនួន ២ ដែល​ចុះ​បញ្ជី​នៅ​សិង្ហបុរី និង​ជន​ជាតិ​រុស្ស៊ី ៣​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ