ធនាគារ​ពិភព​លោក​ដំឡើង​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ដល់​៣.៥​ភាគរយ​នៅ​ឆ្នាំ​នេះ

សេដ្ឋកិច្ច​ថៃ​ត្រូវ​បាន​រាយការណ៍​ថា នឹង​មាន​កំណើន ៣.៥​ភាគរយ​នៅ​ក្នុង​ឆ្នាំ​នេះ ដែល​តួលេខ​ព្យាករ​នេះ ខុស​គ្នា​ទៅ​នឹង​តួលេខ​ព្យាករ​កាល​ពី​ខែ​មេសា​កន្លង​មក​ដែល​ត្រូវ​ប៉ាន់​ប្រមាណ​ថា សេដ្ឋកិច្ច​ប្រទេស​នេះ​នឹង​មាន​កំណើន​ត្រឹម ៣.២​ភាគរយ​ប៉ុណ្ណោះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ​បាងកក ប៉ុស្តិ៍ ដែល​បាន​ឃើញ​របាយការណ៍​របស់​ធនាគារ​ពិភព​លោក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្រៅ​ពី​ព្យាករ​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​នេះ ធនាគារ​ពិភព​លោក​ក៏​បាន​ប្រមើល​ឃើញ​ថា សេដ្ឋកិច្ច​ថៃ​នឹង​មាន​កំណើន​ដល់​ទៅ ៣.៦​ភាគរយ នៅ​ឆ្នាំ​២០១៨​ខាង​មុខ ខណៈ​ដែល​ការ​ព្យាករ​កាល​ពី​ខែ​មេសា បាន​ប៉ាន​ប្រមាណ​ថា មាន​កំណើន​ត្រឹម​តែ ៣.៣​ភាគរយ​ប៉ុណ្ណោះ។

ធនាគារ​ពិភព​លោក បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ថៃ កំពុង​មាន​សន្ទុះ​ឡើង​វិញ ខណៈ​ដែល​ចំណូល​បាន​មក​ពី​វិស័យ​កសិកម្ម បាន​កើន​ឡើង ក្រោយ​ពី​រដូវ​រាំង​ស្ងួត និង​បន្ទាប់​មាន​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម និង​ទេសចរណ៍។

សេដ្ឋកិច្ច​ថៃ​ មាន​កំណើន​ដល់​ទៅ ៣.៧​ភាគរយ​នៅ​ក្នុង​ត្រីមាស​ទី​ពីរ បើធៀប​ទៅ​នឹង​ត្រី​មាស​ទី​ពីរ​ក្នុង​ឆ្នាំ​២០១៦​កន្លង​មក ជា​តួលេខ​កំណើន​លើស​ពី​ការ​រំពឹង​ ដែល​ធ្វើ​ឲ្យ​ទីភ្នាកងារ​រៀបចំ​ផែនការ​របស់​ប្រទេស​នេះ ដំឡើង​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១៧​នេះ ពី​ចន្លោះ ៣.៣​ភាគរយ ទៅ ៣.៨​ភាគរយ ទៅ​​ចន្លោះ ៣.៥​ភាគរយ ទៅ ៤​ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ