អ្នកស្រី យីងឡាក់ មិន​បង្ហាញ​ខ្លួន​ តុលាការ​កំពូល​បញ្ជា​ឲ្យ​ចាប់​ខ្លួន​នៅ​ថ្ងៃ​នេះ

សារព័ត៌មាន​ថៃ​បាន​ចុះ​ផ្សាយ​ថា តុលាការ​កំពូល​ប្រទេស​នេះ បាន​ចេញ​ដីកា​ស្វែង​រក​ចាប់​ខ្លួន​អតីត​នាយករដ្ឋ​មន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​អ្នកស្រី​ពុំ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​នៅ​ថ្ងៃ​នេះ ដើម្បី​ស្ដាប់​ការ​ប្រកាស​សាល​ក្រម​ជុំ​វិញ​សំណុំ​រឿង​ស្រូវ​អង្ករ​នៅ​ក្រោម​រដ្ឋបាល​របស់​អ្នក​ស្រី។

កាសែត​បាងកក ប៉ុស្តិ៍ បាន​ឲ្យ​ដឹង​ថា អ្នកស្រី យីងឡាក់ មិន​បាន​បង្ហាញ​វត្តមាន​ទេ ដោយ​លើក​ហេតុ​ផល​បញ្ហា​សុខភាព​របស់​អ្នកស្រី ខណៈ​ដែល​អ្នក​គាំ​ទ្រ​អ្នកស្រី​រាប់​ពាន់​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជិត​តុលាការ​កំពូល។

បាងកក ប៉ុស្តិ៍ បាន​ផ្សាយ​ទៀត​ថា ទោះបី​ជា​លើក​ហេតុ​ផល​បញ្ហា​សុខភាព​ក្ដី ក៏​តុលាការ​ពុំ​ទទួល​យក​ការ​ពន្យល់​នេះ​ទេ បន្ទាប់​ពី​តុលាការ​អ្នកស្រី ពុំ​អាច​បង្ហាញ​លិខិត​បញ្ជា​សុខភាព​របស់​អ្នកស្រី​ចេញ​ដោយ​គ្រូ​ពេទ្យ។

តុលាការ​នេះ​ក៏​បាន​បញ្ជា​ឲ្យ​រឹប​អូស​ទ្រព្យ​សម្បត្តិ​អ្នកស្រី​មាន​តម្លៃ ៣០​លាន​បាត​ផង​ដែរ។

កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អ្នកស្រី យីងឡាក់ បាន​ប្រាប់​អ្នក​គាំ​ទ្រ​នៅ​តាម​បណ្ដាញ​ Facebook ថា ឲ្យ​ពួកគេ​នៅ​ផ្ទះ​ចុះ និង​មិន​បាច់​ទៅ​តុលការ​នោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ