អភិបាលរដ្ឋ Texas បារម្ភពីគ្រោះទឹកជំនន់នៅបន្តកើតមាន

អភិបាលរដ្ឋ​ Texas ​លោក​ Greg Abbott ​បាន​ព្រមានថា​ គ្រោះ​មហន្តរាយ​ទឹកជំនន់​នឹង​បន្ត​កើត​មាន​ឡើង​ទៀត​នៅ​ពាក់​កណ្តាល​សប្តាហ៍​ក្រោយ​នេះ​  បន្ទាប់​ពី​រដ្ឋ​នេះ​ បាន​ជួប​ជំនន់​ទឹកភ្លៀង​ និង​ ខ្យល់ព្យុះ​ខូច​ខាត​អស់​មួយ​ផ្នែក​ធំ​ទៅ​ហើយ​។​

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ BBC​ គឺ​នៅ​ទី​ក្រុង​ Houston ​និង​ Corpus ​បាន​ជួប​នូវ​មហន្តរាយ​ទឹក​ជំនន់​នឹង​ខ្យល់ព្យុះ​នេះ​ រួម​មក​ហើយ​ ។​

តាម​អាជ្ញាធរ​បញ្ជាក់​ថា​ ក្រុម​ជួយ​សង្គ្រោះ​នៅ​តែ​បន្ត​បំពេញ​ការងារ​ដោយ​ជំនះ​ខ្យល់ព្យុះ​ខ្លាំង​ និង​ មាន​ជំនន់​ទឹកភ្លៀង​ ហើយ​ក្រុម​នេះ​បញ្ជាក់​ថា​ ពួក​គេ​បាន​រក​ឃើញ​សាកសព​ពីរ​នាក់​ដោយ​សារ​ព្យុះ​និង​ជំនន់ទឹក​ភ្លៀង​នេះ​។  រូបភាព​តាម​វីឌីអូ​ក៏​បាន​បង្ហាញ​ពី​ការ​ខូចខាត​ទ្រព្យសម្បត្តិ​ជា​ច្រើន​កន្លែង​ដោយ​សារ​គ្រោះមហន្តរាយ​នេះ​។​

តាម​របាយការណ៍​របស់​ក្រុមហ៊ុន​បាន​បញ្ជាក់ថា​ អតិថិជន​ប្រមាណ​៣០០ ០០០នាក់ ​មិន​មាន​អគ្គិសនី​ប្រើប្រាស់​ ដោយ​សារ​ហេតុការណ៍​នេះ​ ខណៈ​មនុស្ស​ជា​ច្រើន​បាន​រត់​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ