មនុស្សជាង១០០នាក់ប៉ះពាល់ដោយការលេចធ្លាយសារធាតុពុល

អាជ្ញាធរអង់គ្លេសបានឲ្យដឹងថា មនុស្សជាង​១០០នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីស្រាវជ្រាវរកឃើញថា រងផលប៉ះពាល់ពីការលេចធ្លាយសារធាតុពុលនៅតំបន់ឆ្នេរខាងកើត ​Sussex កាលពីថ្ងៃអាទិត្យម្សិលមិញ។​

សារព័ត៌មាន BBC បានចុះផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញ មានការជម្លៀសមនុស្សនៅកន្លែងឆ្នេរនោះចេញក្រោយមានការធ្លាក់អ័ព្ទ ហើយបានឲ្យអ្នកនៅទីនោះ មានអាការៈក្រហាយភ្នែកនិងឈឺបំពង់ករ។​

របាយការណ៍ពីវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យបានបញ្ជាក់ថា ពេលនេះពួកគេកំពុងតែព្យាបាលមនុស្សចំនួន​១៣៣នាក់។​

ក្រុមស្រាវជ្រាវបញ្ហានេះ​ថ្លែងថា សារធាតុដែលសាយភាពនោះ​អាចចេញពីសមុទ្រដែលសង្ស័យថា ចេញពីក្រុមហ៊ុន​មួយរបស់បារាំង ប៉ុន្តែពួកគេមិនទាន់មានការសន្និដ្ឋានជាក់លាក់នៅឡើយទេ។​ ក្រុមការងារបានរកឃើញថា ក្នុងចំណោមជាង១០០នាក់នោះ មាន៥០នាក់​ដែលបញ្ជាក់ថា មានការប៉ះពាល់ភ្នែក និងបំពង់ករបស់ពួកគេមានអាការៈក្រហាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ