ករណីទី១នៅឥណ្ឌូនេស៊ី ស្ត្រីប៉ងបំផ្ទុះគ្រាប់បែកអត្តឃាតត្រូវកាត់ទោស

តុលាការនៅទីក្រុងចាកាតានៃប្រទេសឥណ្ឌូនេស៊ី បានសម្រេចកាត់ទោសស្រី្តម្នាក់ឲ្យជាប់ពន្ធនាគារ៧ឆ្នាំកន្លះ ពីបទប៉ុនប៉ងបំផ្ទុះគ្រាប់បែកអត្តឃាត ប៉ុន្តែត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញនឹងទប់ស្កាត់បាន មុន​ករណីនេះកើតឡើង។​

តាមការចុះផ្សាយរបស់សារព័ត៌មាន ​Channel News Asia ស្ត្រីរូបនោះឈ្មោះ Dian Yulia Novi អាយុ២៨ឆ្នាំ ត្រូវបានចាប់ខ្លួនតាំងពីឆ្នាំមុន​ ដែលសង្ស័យរៀបចំអោបគ្រាប់បែកបំផ្ទុះនៅវិមានប្រធានាធិបតី នៅខាងក្រៅទីក្រុងចាកាតា ស្រ្តីរូបនោះត្រូវបានឃាត់​ខ្លួនជាមួយស្វាមីរបស់គាត់។

ឥណ្ឌូនេស៊ីគឺជាប្រទេសដែលកាន់សាសនាឥស្លាមធំជាងបំផុតនៅលើពិភពលោក ហើយបច្ចុប្បន្ន​កំពុងរងការគំរាមកំហែងខ្លាំងពីក្រុមភេរវកម្មបន្ទាប់ពីមានចរន្តនៃការហូរចូលពីបន្ថែមពីពួក IS៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ