មនុស្សជាង២០០០នាក់ត្រូវសង្គ្រោះពីទឹកជំនន់នៅ Houston

របាយការណ៍អាជ្ញាធរនៅទីក្រុង Houston នៃរដ្ឋ Texas សហរដ្ឋអាមេរិក​បានឲ្យដឹងថា មនុស្សជាង២០០០នាក់ត្រូវបានជួយសង្គ្រោះចេញពីកន្លែងដែលទឹកជំនន់ខ្លាំង ខណៈស្ថានភាពភ្លៀងខ្លាំង និងខ្យល់ព្យុះនៅតែបន្តគំរាមកំហែង។​

អភិបាលក្រុង Houston ថ្លែងថា ក្រុមជួយសង្គ្រោះនៅតែបន្តជួយពលរដ្ឋដែលស្ថិតនៅកន្លែងដែលរងគ្រោះ នៅតំបន់ផ្សេងៗទៀត​ ខណៈពលរដ្ឋជាង២០០០នាក់ត្រូវបានជួយសង្គ្រោះ។

ភ្នាក់ងារព្យាករណ៍អាកាសធាតុជាតិបានថ្លែងថា ស្ថានភាពអាកាសនៅស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ ហើយតាមការប៉ាន់ស្មានគឺអាចនឹងមានភ្លៀង និងព្យុះកើតឡើងទៀត​នៅពាក់កណ្តាលសប្តាហ៍នេះ។ នេះបើតាមសារព័ត៌មាន​ BBC។​

អភិបាលក្រុងរដ្ឋ Texas លោក Greg Abbott បានថ្លែងថា ផ្លូវធំចំនួន​២៥០ និង​ផ្លូវម៉ូតូជាច្រើនកន្លែងទៀតត្រូវបានបិទ។​

អាជ្ញាធរបានរាយការណ៍ថា ក្រុមជួយសង្គ្រោះបានរកឃើញសាកសព​ចំនួន​៥នាក់ នៅក្នុងទីក្រុង Houston និង នៅតាមទីក្រុងផ្សេងៗទៀត​ដែលកំពុងជួបបញ្ហាទឹកជំនន់និងខ្យល់ព្យុះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ