ជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់ពាន់នាក់​រត់ចូលបង់ក្លាដេសជាថ្មីទៀត

ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាងរាប់ពាន់នាក់ បាននាំគ្នារត់ចេញពីរដ្ឋរ៉ាក់ឃីតជាថ្មីទៀត ឆ្លងកាត់​ព្រំដែនទាំងគ្រោះថ្នាក់ចូលទៅប្រទេសបង់ក្លាដេស ក្រោយពេលមានការបង្ក្រាបដោយប្រដាប់អាវុធពីកម្លាំងយោធារបស់រដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ា។

​តាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឲ្យដឹងថា ជនជាតិភាគរ៉ូហ៊ីងយ៉ាទាំងនោះ ព្យាយាមរត់ឆ្លងដែនទៅប្រទេសបង់ក្លាដេស ប៉ុន្តែត្រូវបានកម្លាំងការពារព្រំដែន​របស់​បង់ក្លាដេសទប់ស្កាត់ និងបញ្ជូនឲ្យពួកគេត្រឡប់ក្រោយទៅប្រទេសមីយ៉ាន់ម៉ា។​

ការផ្ទុះអាវុធកើតឡើងកាលពីថ្ងៃសៅរ៍ បន្ទាប់ពីក្រុមវាយប្រហាររបស់ពួករ៉ូហ៊ីងយ៉ា បានបាញ់ប្រហារលើប៉ុស្តិ៍នគរបាលចំនួន​៣០កន្លែង កាលពីថ្ងៃសុក្រ ហើយការផ្ទុះអាវុធនៅតែបន្តកើតមានឡើងរហូតដល់ថ្ងៃសៅរ៍។​

សម្តេច Pope Fransis មេដឹកនាំសាសនាគ្រឹស្ត បានអំពាវនាវឲ្យមានការបញ្ចប់ហិង្សាលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។​

ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាទាំងនេះ ប្រឈមខ្លាំងជាមួយក្រុមអ្នកកាន់សាសនាព្រះពុទ្ធភាគច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ាជាច្រើនឆ្នាំមកនេះ។​

ជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់ពាន់នាក់​បានរត់គេចចេញទៅប្រទេសបង់ក្លាដេស ដោយចោទថា រដ្ឋាភិបាល​មីយ៉ាន់ម៉ាន់ម៉ា កំពុងធ្វើសកម្មភាពសម្លាប់ផ្តាច់ពូជ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ