វៀតណាមកាត់ទោស​អ្នកជំនួញ​និងអ្នកធ្វើការនៅធនាគារ៥១នាក់​ករណី​លួចបន្លំ​

អតីតប្រធានធនាគារម្នាក់​ និងបុគ្គល៥០នាក់ផ្សេងទៀត ត្រូវបានតុលាការវៀតណាម​បើកសវនាការកាត់ទោសនៅថ្ងៃចន្ទនេះ ពាក់ព័ន្ធនឹងការលួចបន្លំលុយនៅធនាគារឯកជនរាប់លានដុល្លារ។

គោលនយោបាយសំខាន់មួយក្នុងចំណោមគោលនយោបាយផ្សេងទៀតរបស់គណបក្សកុម្មុយនីស្តវៀតណាម ​គឺការប្រយុទ្ធប្រឆាំងខ្លាំងក្លាលើអំពើពុករលួយ។​

បើតាមទីភ្នាក់ងារព័ត៌មាន​ AFP សវនាការនៅថ្ងៃចន្ទ​នេះ បាននាំខ្លួន​អតីតប្រធានក្រុមហ៊ុន​ Ocean Bank លោក  Ha Van Tham ដោយចោទពីបទផ្តល់កម្ចីខុសច្បាប់​ចំនួន​២៣លានដុល្លារអាមេរិក កាលពីឆ្នាំ២០១២។

លោក​ Tham រួមទាំងអ្នកធ្វើការនៅធនាគារ និងអ្នកជំនួញ៥០នាក់ផ្សេងទៀត ដែលធ្វើការពាក់ព័ន្ធ​ធនាគារ​Ocean Bank ប្រឈមនឹងការចោទប្រកាន់ជាច្រើនករណី ពាក់ព័ន្ធនឹងការផ្តល់កម្ចីខុសច្បាប់ ដែលត្រូវការបើកសវនាការរយៈពេល​២០ថ្ងៃចាប់ផ្តើមពីថ្ងៃចន្ទនេះ។​

បើតាមទំហំទោសនៃការចោទប្រកាន់ គឺអ្នកពាក់ព័ន្ធទាំងនេះ ភាគច្រើនប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត។​

សវនាការនេះមានអ្នកចូលរួមពាក់ព័ន្ធ គឺមានមេធាវីការពារក្តី៥០នាក់ និងសាក្សីដែលបានដឹងឮរឿងទាំងនេះ មានចំនួន​៧០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ