អូស្ត្រាលីបណ្តុះបណ្តាលហ្វីលីពីនពីការប្រឆាំងពួក IS

អូស្ត្រាលីនៅថ្ងៃអង្គារនេះ រៀបចំការបណ្តុះបណ្តាលពីការប្រឆាំងអំពើភេរវកម្មបង្កដោយពួកក្រុម IS ស្របពេលដែលហ្វីលីពីន​កំពុងតែទទួលរងការគំរាមកំហែងខ្លាំង ដែលពួកក្រុមភេរវកម្មកំពុងតែឡោមព័ទ្ធទីក្រុងម៉ារ៉ាវីនៅភាគខាងត្បូង។​

ទីក្រុងម៉ារ៉ាវី ត្រូវពួកក្រុមឧទ្ទាមសហការជាមួយក្រុម IS វាយចូលលុកលុយ និងឡោមព័ទ្ធប្រមាណជាង១០០ថ្ងៃមកនេះ នៅមិនទាន់អាចដោះស្រាយបាននៅឡើយ។​

លោកស្រី Julie Bishop រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី​​ថ្លែងថា នៅពេលថ្មីៗ លោកស្រីបានថ្លែងទៅកាន់​ប្រធានាធិបតីហ្វីលីពីន លោក ឌូទើតេ ពីការរៀបចំបណ្តុះបណ្តាលសមត្ថភាពយោធា ដើម្បីប្រយុទ្ទប្រឆាំងជាមួយពួកក្រុមឧទ្ទាម​។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន ​AFP​។​

អូស្ត្រាលីបញ្ជាក់ថា នឹងបណ្តុះបណ្តាលជំនាញដូចដែលពួកគេ​កំពុងប្រើប្រាស់នៅក្នុងការប្រឆាំងពួក IS នៅក្នុងប្រទេសអ៊ីរ៉ាក់​។​

អូស្ត្រាលីគឺជាសម្ព័ន្ធមួយរបស់អាមេរិកក្នុងការចូលរួមប្រឆាំងពួក IS នៅក្នុងប្រទេសអ៊ីរ៉ាក់​ ហើយបច្ចុប្បន្ន​កម្លាំងរបស់អូស្ត្រាលី​ចំនួន​៧៨០នាក់ កំពុងមានវត្តមាននៅក្នុងតំបន់​មជ្ឈឹមបូព៌ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ