សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនកម្ពុជា បានរកឃើញនិងចាប់បានជនជាតិវៀតណាមជិត២០នាក់ ពាក់ព័ន្ធគ្រឿងញៀនជាង៤០គីឡូក្រាម និងសម្ភារៈមួយចំនួនទៀត។
អគ្គស្នងការដ្ឋាននគរបាលជាតិបានចុះផ្សាយនៅថ្ងៃទី២៩សីហានេះថា របាយការណ៍លទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនពាក់ព័ន្ធនឹងជនជាតិវៀតណាមក្នុងរយៈពេល១ឆ្នាំ សមត្ថកិច្ចកម្ពុជាឃាត់ខ្លួនជនជាតិវៀតណាម១៧នាក់ និងវត្ថុតាងគ្រឿងញៀនចំនួន៤៣,៥គីឡូក្រាម និងសម្ភារៈមួយចំនួនទៀតក្នុងការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ធំ៨ករណី។
ចំណែករបាយការណ៍យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ រយៈពេល៦ខែដំបូងឆ្នាំ២០១៧ អាជ្ញាធរជាតិបានបង្ក្រាបក្រុមមុខសញ្ញាចែកចាយគ្រឿងញៀនបានជាង៤ពាន់ករណី និងឃាត់ខ្លួនជនសង្ស័យបានជាង១ម៉ឺននាក់នៅទូទាំងប្រទេស៕
ហូរ តុងហាន់