អ្នកស្លាប់ដោយសារទឹកជំនន់នៅ Texas កើនដល់​៨នាក់​

ចំនួនអ្នកស្លាប់ដោយសារតែជំនន់ទឹកភ្លៀងនិងព្យុះ នៅរដ្ឋ Texas របស់សហរដ្ឋ បានកើនឡើង​ដល់​៨នាក់​ គិតត្រឹមថ្ងៃអង្គារនេះ ខណៈការគំរាមកំហែងនៅតែបន្តកើតមានខ្លាំងទៀត។

សារព័ត៌មាន BBC ចុះផ្សាយបានឲ្យដឹងថា ភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ហើយខ្យល់ព្យុះនៅតែបន្តបោកបក់ខ្លាំងនាំគ្រោះមហន្តរាយនេះ បន្តគំរាមកំហែងដល់ជីវិតមនុស្ស និងបំផ្លាញទ្រព្យ​សម្បត្តិជាច្រើនទៀត។​

កាលពីថ្ងៃចន្ទ ប្រធានាធិបតីសហរដ្ឋអាមេរិ​លោក ដូណល់ ត្រាំ បានចេញសេចក្តីប្រកាសឲ្យប្រជាពលរដ្ឋដែលរស់នៅដែនដីនៅក្បែរៗនោះ ត្រូវមានការប្រុងប្រយ័ត្ន។​ លោកចាត់ទុកថា នេះជាជំនន់ធំបំផុតក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មាននោះទេ។​

ភ្លៀងនិងព្យុះនោះ បានបង្កឲ្យមានការការបាក់ដី ហើយប្រជាពលរដ្ឋប្រមាណជាង ២០០០​នាក់​ត្រូវបានជួយសង្គ្រោះនៅទីក្រុង Houston និង បញ្ជូនទៅរកកន្លែងមានសុវត្ថិភាព ខណៈក្រុមជួយសង្គ្រោះប្រើប្រាស់ទូក និង ឧត្ថម្ភាចក្រ នៅតែបន្តអន្តរាគមន៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ