កូរ៉េខាងជើងបាញ់មីស៊ីលរំលងប្រទេសជប៉ុននៅព្រឹក​នេះ​

កូរ៉េខាងជើង​បាញ់​មីស៊ីលរំលងប្រទេសជប៉ុននៅព្រឹកថ្ងៃអង្គារនេះ​ ដោយជោគជ័យ មិនមានការបាញ់ទម្លាក់ ដូចការធ្លាប់គំរាមរបស់ជប៉ុននោះទេ គឺមីស៊ីល​បានឆ្លងកាត់ ហើយហួសទៅធ្លាក់ និងផ្ទុះនៅក្នុងសមុទ្រ បង្កឲ្យមានការថ្កោលទោសបន្ថែមពីសហគមន៍អន្តរជាតិ។​

តាមការចុះផ្សាយរបស់សារព័ត៌មាន​ BBC បានឲ្យដឹងថា ការបាញ់រំលងប្រទេសជប៉ុននៅព្រឹកព្រលឹមថ្ងៃអង្គារនេះ មិនមានការបាញ់ទម្លាក់នោះទេ។​

ក្រោយការបាញ់រំលងប្រទេសនេះ​ហើយ នាយករដ្ឋមន្ត្រីជប៉ុន​ លោក ហ្ស៊ីនហ្សូ អាបេ បានថ្កោលទោស ហើយចាត់ទុកថា នេះជាការគំរាមកំហែងដែលមិនធ្លាប់មាន​ពេលកន្លងមក។ លោក អាបេ ចាត់ទុកថា នេះជាអំពើបង្កជម្លោះ ដោយឃោរឃៅ ដែលមិនអាចអត់ឱនឲ្យបាន ហើយថាពេលនេះរដ្ឋាភិបាលលោកកំពុងតែរៀបចំចាត់វិធានការដើម្បីការពារជីវិតរបស់ពលរដ្ឋ។​

កាលពីថ្ងៃសុក្រ និង​ថ្ងៃសៅរ៍សប្តាហ៍មុន កូរ៉េខាងជើងបានបាញ់​មីស៊ីលចំនួន​៣គ្រាប់ចូលទៅក្នុងសមុទ្រភាគខាងកើតជាប់ជាមួយជប៉ុន។​

ក្រោយការបាញ់ភ្លាមៗក្រុមប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូងបើកការប្រជុំ​លើបញ្ហានេះ រដ្ឋមន្ត្រីការបរទេសរបស់អង់គ្លេសថ្កោលទោសហើយចាត់ទុកថានោះជាការបង្កជម្លោះ មន្ទីរបង់តាហ្គោនទីបញ្ជាការដ្ឋានកងទ័ពអាមេរិក​ថ្លែងថា ការបាញ់មីស៊ីលនៅព្រឹកនេះមិនបានសំដៅទៅរកអាមេរិកទេ ហើយថា ពេលនេះក្រុមចារកម្មកំពុងតែធ្វើការងារបន្ថែមទៀតលើបញ្ហាទាំងនេះ។​

កាលពីអតីតកាលកូរ៉េខាងជើង​ធ្លាប់បាញ់មីស៊ីលរំលងប្រទេសជប៉ុនចំនួន​ពីរលើករួចមកហើយ គឺកាលពីឆ្នាំ​១៩៩៨ និង ឆ្នាំ២០០៩ ប៉ុន្តែពេលនោះកូរ៉េខាងជើង​បញ្ជាក់ថា គ្រាន់តែជាការបាញ់ផ្តាយរណបមិនមែនបាញ់អាវុធឬ មីស៊ីលនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ