ថៃមិនមានគម្រោងលុបចោលលិខិតឆ្លងដែនរបស់ លោកស្រី យីងឡាក់ នោះទេ

រដ្ឋមន្ត្រីក្រសួងការបរទេសថៃថ្លែងថា មិនមានការគម្រោងក្នុងការដកហូត ឬលុបចោលលិខិតឆ្លងដែនរបស់អតីតនាយករដ្ឋមន្ត្រីលោកស្រី យីងឡាក់ ដែលរត់ចេញពីប្រទេសគេចចេញពីចំណាត់ការរបស់តុលាការនោះទេ។​

លោកស្រី យីងឡាក់ អាយុ៥០ឆ្នាំ បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០១១ ហើយក៏ជាស្ត្រីទី១ដែលទទួលបានតំណែងនេះក្នុងប្រទេសថៃ ក្រោយពេលបងប្រុសរបស់លោកស្រី គឺលោក​ ថាក់ ស៊ីន ត្រូវបានបណ្តេញចេញពីតំណែងនាយករដ្ឋមន្ត្រី។​

លោកស្រី យីងឡាក់ ត្រូវបានពួកយោធា ធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងកាលពីខែឧសភា ឆ្នាំ២០១៤ ហើយត្រូវបានតុលាការចោទប្រកាន់ពីបទធ្វើឲ្យបាត់បង់លុយរបស់ជាតិ។​

លោកស្រីបានខកខាន មិនបានចូលខ្លួនទៅតុលាការកំពូលកាលពីថ្ងៃសុក្រ ខណៈអ្នកគាំទ្ររាប់ពាន់នាក់ប្រមូលផ្តុំនៅទីនោះ ហើយត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សរបស់លោកស្រីបញ្ជាក់ថា លោកស្រី យីងឡាក់​ បានរត់ចេញទៅកាន់ទីក្រុងឌូប៉ៃ ប្រទេសអារ៉ាប់ហើយ។ ទោះយ៉ាងណា​មានការអះអាងថា រដ្ឋាភិបាលយោធាថៃ ជាអ្នកបើកឲ្យលោកស្រី យីងឡាក់ រត់គេចចេញពីប្រទេសដើម្បីបន្ធូរភាពតានតឹងផ្នែកនយោបាយ។​

លោកស្រី យីងឡាក់ បច្ចុប្បន្នមានលិខិតឆ្លងដែន​ចំនួនពីរ​ គឺលិខិតឆ្លងដែន​ធម្មតា និងលិខិតឆ្លងដែន​ជាអ្នកការទូត ដែលមានសិទ្ធិពិសេសលើ​ការធ្វើដំណើរជាលក្ខណៈអន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ