អាមេរិកនិងកូរ៉េខាងត្បូងរៀបចំឆ្លើយតបកូរ៉េខាងជើង​

មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង​ ព្រមព្រៀងគ្នាក្នុងការរៀបចំការឆ្លើយដោយការដាក់សម្ពាធមួយ ទៅលើកូរ៉េខាងជើង​ជុំវិញ​ការបាញ់មីស៊ីលជាថ្មីទៀតនៅព្រឹកនេះ គឺបាញ់រំលងប្រទេសជប៉ុន។​

តាមទីភ្នាក់ងារព័ត៌មាន​យ៉ុងហាប់របស់កូរ៉េខាងត្បូងបានបញ្ជាក់ថា ប្រធានក្រុមការងារចម្រុះនៃប្រទេសទាំងពីរបានជជែកគ្នាតាមទូរសព្ទភ្លាមៗក្រោយពេលកូរ៉េខាងជើង​បាញ់មីស៊ីល ហើយបានសម្រេចដាក់សម្ពាធបន្ថែមលើកូរ៉េខាងជើង ​ដែលការដាក់សម្ពាធនេះ រួមទាំងផ្នែកប្រើប្រាស់យោធាផងដែរ។​

យ៉ុងហាប់ឲ្យដឹងទៀតថា ពេលនេះក្រុមការងារនៃប្រទេសអាមេរិកនិងកូរ៉េខាងត្បូង កំពុងពិភាក្សាជាមួយសម្ព័ន្ធមិត្តផ្សេងៗទៀត ដើម្បីឆ្លើយតបក្នុងកម្រិតខ្លាំងមួយជាមួយកូរ៉េខាងជើង​ ចំពោះការបាញ់មីស៊ីលនេះដែលពួកគេហៅថា ជាការបង្កឲ្យអសន្តិសុខដែលមិនអាចអត់ឱនឲ្យបាននោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ