ភ្លៀងខ្លាំងនៅប៊ុមបៃស្លាប់មនុស្ស៥នាក់​

ភ្លៀងខ្លាំងលាយឡំជាមួយខ្យល់មូសុង នៅរដ្ឋធានីប៊ុមបៃ របស់ឥណ្ឌា បានបណ្តាលឲ្យផ្លូវសំខាន់ៗលិចទឹក ការដឹកជញ្ជូនទាំងតាមផ្លូវគោក និង​ផ្លូវអាកាសជាច្រើន​កន្លែងត្រូវបានផ្អាក ហើយជំនន់នេះ របាយការណ៍បឋមបណ្តាលឲ្យមនុស្ស៥នាក់បានស្លាប់។​

តាមសារព័ត៌មាន ​BBC បានឲ្យដឹងថា នៅថ្ងៃពុធនេះ ភ្លៀងនៅទីក្រុងប៊ុមបៃធ្លាក់ខ្លាំង ហើយបណ្តាលឲ្យផ្លូវមួយចំនួន​ទឹកលិចរហូតដល់ត្រឹមចង្កេះ ចំណែក​ជើងហោះហើរ និងរថភ្លើងដឹកអ្នកដំណើរត្រូវបានផ្អាក ហើយមនុស្សរាប់ពាន់នាក់​កំពុងតែរង់ចាំ។​

ភ្លៀងនៅតែបន្តធ្លាក់ចុះខ្លាំង ប៉ុន្តែសារព័ត៌មាន​ BBC បានចុះផ្សាយថា ស្ថានភាពមិនទាន់អាក្រក់ខ្លាំងណាស់នោះទេនៅពេលនេះ។​ ភ្លៀងនៅប៊ុមបៃនេះ គឺជាផ្នែកមួយនៃភ្លៀងជំនន់តាមប្រទេសនៅអាស៊ីភាគខាងត្បូងដែលសម្លាប់មនុស្សសរុបអស់​១២០០នាក់​។​

ករណីជំនន់ទឹកភ្លៀងនេះ គ្រាន់តែស្ថិតនៅក្នុងរដ្ឋមួយភាគខាងជើងរបស់ឥណ្ឌាគឺ រដ្ឋ​ Bihar របាយការណ៍អាជ្ញាធរបញ្ជាក់ថា មានអ្នកស្លាប់ដល់​៥០០នាក់។​

ក្រុមអង្គការមនុស្សធម៌អន្តរជាតិដែលកំពុងជួយសង្គ្រោះបានបង្ហាញរបាយការណ៍ថា មនុស្ស១៦លាននៅក្នុងប្រទេសស្ថិតនៅអាស៊ីភាគខាងត្បូងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ហើយក្នុងនោះប្រហែល​១០លាននាក់ត្រូវប្រឈមការជម្លៀសចេញពីលំនៅឋានរកទីកន្លែងមានសុវត្ថិភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ