រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញប្រកាសថា នឹងទូទាត់សាច់ប្រាក់ជូនអតិថិជនវិញ ទូទាំងរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ចាប់ពីដើមខែកញ្ញាខាងមុខនេះ។
ក្នុងរយៈពេលនៃការរៀបចំកែសម្រួលទៅកាន់ការគិតថ្លៃទឹកនូវតម្លៃដើមវិញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹងមួយផ្សេងទៀតចុះថ្ងៃទី២៩ ខែសីហា ដែលបានសម្រេចថា នឹងធ្វើការទូទាត់សាច់ប្រាក់លម្អៀងជូនអតិថិជនវិញ ចាប់ពីថ្ងៃទី៤ខែកញ្ញាខាងមុខ។
កាលពីថ្ងៃទី២៨ ខែសីហា លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសបុករបស់លោក ដោយបានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ សងប្រាក់ទៅប្រជាពលរដ្ឋវិញ នូវទឹកប្រាក់ដែលបានយកលើសពីពលរដ្ឋ បន្ទាប់ពីលោកទើបតែដឹងថាតម្លៃទឹកនៅទីក្រុងភ្នំពេញ មានការកើនឡើង ដែលធ្វើឲ្យអ្នកប្រើតិច ត្រូវបង់ច្រើនដូចអ្នកប្រើច្រើនដែរ៕
ម៉ាប់ ស៊ុយ Mabsuy168gmail.com