លោក ត្រាំ ទៅពិនិត្យស្ថានភាពទឹកជំនន់នៅ Texas

ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក ដូណល ត្រាំ ទៅពិនិត្យស្ថានភាពទឹកជំនន់ និងខ្យល់ព្យុះនៅរដ្ឋ Texas ស្របពេលដែលស្ថានភាពគ្រោះមហន្តរាយកំពុងតែគំរាមកំហែងខ្លាំង ហើយបានបណ្តាលឲ្យមនុស្សប្រមាណ​១៥នាក់ ត្រូវបានរាយការណ៍មកថាស្លាប់។

តាមការចុះផ្សាយរបស់សារព័ត៌មាន BBC ឲ្យដឹងថា លោក ត្រាំ និងភរិយារបស់លោក គឺលោកស្រី មេឡានៀ ទៅបំពេញទស្សនកិច្ចដែលកំពុងជួបគ្រោះមហន្តរាយនោះ។​

អភិបាលរដ្ឋ Texas ថ្លែងថា លោកចង់ឲ្យលោកប្រធានាធិបតីឃើញផ្ទាល់ពីស្ថានភាពនៃគ្រោះថ្នាក់ខ្លាំងក្លា ដែលពលរដ្ឋកំពុងតែជួបប្រទះ។​

នៅក្នុងរដ្ឋ Texas គឺទីក្រុង Houston កំពុងតែជួបប្រទះទឹកជំនន់ខ្យល់ព្យុះនិងបាក់ដីខ្លាំង ដោយសារទំនប់ការពារទឹកចំនួនពីរកន្លែងត្រូវបានលិច ហើយទឹកហូរខាងលើ។​

របាយការណ៍របស់សមត្ថកិច្ចបង្ហាញថា ចំនួនអ្នកស្លាប់បានកើនដល់​១៥នាក់ ដែលនៅក្នុងនោះ​មាន​៦នាក់ គឺជាគ្រួសារតែមួយ ដោយសារតែរថយន្តរបស់គ្រួសារនោះបានទឹក​ហូរខ្លាំងគួចយកទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ