បាក់អគារនៅឥណ្ឌាស្លាប់៧នាក់និងបាត់ខ្លួនជាច្រើន​

មនុស្ស៧នាក់ត្រូវបានរាយការណ៍ថាស្លាប់ និងរាប់សិបនាក់ផ្សេងទៀត​ បានបាត់ខ្លួននៅក្នុងហេតុការណ៍បាក់អគារហិរញ្ញវត្ថុរបស់សាលារដ្ឋធានីនៅថ្ងៃនេះ ក្រោយពេលមានភ្លៀង និងបង្កជាទឹកជំនន់ខ្លាំងនៅក្នុងទីក្រុងប៊ុមបៃ ប្រទេសឥណ្ឌា។​

ក្រុមអ្នកជួយសង្គ្រោះនៅបន្តរើបំណែកអគារដែលបាក់បែកនោះ ដើម្បីស្វែងរកអ្នកនៅជាប់ខាងក្នុង ហើយរកឃើញសាកសពចំនួន​៧នាក់​។​ ហេតុការណ៍បាក់រលំនេះ កើតឡើងនៅម៉ោង​ប្រមាណ​ជិត​៩ព្រឹក នៅតំបន់​ផ្សារ Bhendi Bazaar ជាកន្លែងដែលមានមនុស្សច្រើននៅភាគខាងត្បូងនៃទីក្រុងប៊ុមបៃ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន ​AFP។

ក្រុមអ្នកជួយសង្គ្រោះបានបញ្ជាក់ឲ្យដឹងថា សាកសពចំនួន​៧​បានបញ្ជូនចេញក្រៅ ហើយមនុស្សប្រមាណ​៣០នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅក្នុងអាគារនេះ។​

ពលរដ្ឋឥណ្ឌាជួបគ្រោះថ្នាក់ជាបន្តបន្ទាប់ដោយសារការបាក់រលំអគារដោយសារតែសំណង់មិនសូវមានគុណភាព និងបញ្ហាគ្រោះធម្មជាតិ​ផង។ កាលពីខែកក្កដាឆ្នាំនេះ​ មនុស្ស១៧នាក់បានស្លាប់ ដែលក្នុងនោះមានទាំងទារកអាយុ៣ខែផង ក្នុងហេតុការណ៍ បាក់អគារនៅជាយប៊ុមបៃ។ ចំណែកកាលពីឆ្នាំ២០១៣ មនុស្សស្លាប់៦០នាក់ ដោយសារគ្រោះមហន្តរាយបាក់អគារមួយនៅ​ប៊ុមបៃដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ