ព្យុះ Harvey បន្តបោកបក់នៅ​រដ្ឋ​ Louisiana បន្ទាប់ពី​សម្លាប់មនុស្ស២៥នាក់​

ព្យុះ Harvey ដែលបានបោកបក់នៅភាគខាងកើតនិងខាងត្បូងនៃរដ្ឋ Texas របស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន បានបន្តបោកបក់ដល់​រដ្ឋ Louisiana នាំឲ្យមនុស្សជាច្រើននាក់ត្រូវបានជម្លៀសទៅរកន្លែងមានសុវត្ថិភាព បន្ទាប់ពីព្យុះនេះធ្វើឲ្យពលរដ្ឋ​នៅ Texas ២៥នាក់បានស្លាប់ និង១៧នាក់បាត់ខ្លួន។​

ព្យុះនិងភ្លៀងនេះ បានបណ្តាលឲ្យមនុស្ស៣២០០០ នាក់នៅក្នុងរដ្ឋ Texas ត្រូវជម្លៀសចេញទៅរកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន ហើយកាលពីថ្ងៃពុធម្សិលមិញព្យុះនេះ បានបន្តបោកបក់ដល់ទីក្រុង Lake Charles នៃរដ្ឋ Louisiana។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

អាជ្ញាធរដែនដី​កំពុងតែមានការព្រួយបារម្ភថា កម្លាំងខ្យល់ព្យុះ និង ជំនន់ទឹកភ្លៀងនោះ កាន់តែខ្លាំងឡើង​ដូច ព្យុះនិង ជំនន់នៅក្នុងទីក្រុង​ New Orleans កាលពីឆ្នាំ​២០០៥ សម្លាប់មនុស្សអស់​១៨០០នាក់ និង ព្យុះភ្លៀងកាលពីឆ្នាំ​២០១២នៅ ទីក្រុង New York និង New Jersey ស្លាប់អស់​១៣២នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ