លោក ត្រាំ ថ្លែងថាដូរពីនិយាយទៅប្រើកម្លាំងទ័ពជាមួយកូរ៉េខាងជើង

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណល ត្រាំ ​ថ្លែងថា ការពិភាក្សាជាមួយកូរ៉េខាងជើងក្នុងការដោះស្រាយបញ្ហាកំពុងប្រឈមមិនទទួលបានផលប្រយោជន៍នោះទេ ហើយថា​ពេលនេះមានតែការប្រើប្រាស់វិធានការយោធាទើបមានដំណោះស្រាយ។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Twitter របស់លោកកាលពីម្សិលមិញថា អាមេរិកចង់ឲ្យកូរ៉េខាងជើង​ចេញសងថ្លៃការចំណាយ​ចំពោះការពិភាក្សារយៈពេល​២៥ឆ្នាំមកនេះ មិនទទួលបានផលប្រយោជន៍ដោយសារកូរ៉េខាងជើង​មិនព្រម​សហការ។ ​នេះ​បើតាមសារព័ត៌មាន​ BBC។​

ទោះយ៉ាងណា រដ្ឋមន្ត្រីការពារជាតិរបស់អាមេរិកលោក​ Jame Mattis ថ្លែងថាក្នុងដំណើរការស្វែងរកដំណោះស្រាយរបស់ក្រុមការងារជំនាញនៅតែប្រើប្រាស់វិធីសាស្ត្រការទូតនៅឡើយ។​

ចំណែករដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ីលោក​ Sergei Lavrov ថ្លែងតាមទូរសព្ទប្រាប់​រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson ថ្លែងថា រុស្ស៊ីមានការថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់កូរ៉េខាងជើង​ក្នុងការបាញ់មីស៊ីលបន្តបន្ទាប់នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ