ចំនួនអ្នកស្លាប់ដោយសារបាក់អគារនៅប៊ុមបៃកើនដល់​២១នាក់​

ក្រុមអ្នកជួយសង្គ្រោះបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារការបាក់អគារហិរញ្ញវត្ថុនៅក្នុងទីក្រុងប៊ុមបៃនៃប្រទេសឥណ្ឌាកាលពីម្សិលមិញ បានកើនដល់​២១នាក់​ ខណៈក្រុមជួយសង្គ្រោះនៅតែបន្តសកម្មភាពស្វែងរកអ្នកជាប់ក្នុងបំណែកអគារនោះ។​

អគារហិរញ្ញវត្ថុរបស់រដ្ឋធានីប៊ុមបៃ បានបាក់រលំកាលពីម្សិលមិញ ក្រោយពេល​មានជំនន់ទឹកភ្លៀង និងខ្យល់ព្យុះខ្លាំង។ អគារនោះត្រូវបាន​កសាងឡើង​មានអាយុកាលប្រមាណ​១០០ឆ្នាំ ហើយបានបាក់រលំកាលពីម្សិលមិញ។​នេះបើតាមសារព័ត៌មាន ​BBC​។​

នៅឥណ្ឌាពលរដ្ឋស្លាប់ដោយសារការបាក់អគារជាញឹកញាប់​ដោយសារបញ្ហាសំណង់មិនសូវមានគុណភាព និង បញ្ហាគ្រោះធម្មជាតិ​។ ពលរដ្ឋនៅឥណ្ឌាមួយចំនួន​កំពុងតែរស់នៅក្នុងសំណង់អគារដែលអាយុកាលប្រមាណ​១០០ឆ្នាំ ហើយពេលនេះអាជ្ញាធរកំពុងតែជម្លៀសពលរដ្ឋចេញពីអគារដែលទ្រុឌទ្រោមខ្លាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ