រឿងអាស្រូវស៊ុតមានជាតិ​ពុលនៅអឺរ៉ុបកើតមានតាំងពីខែកញ្ញាឆ្នាំមុន​

ក្រុមការងារជំនាញ​ការស្រាវជ្រាវរបស់អឺរ៉ុបបានរកឃើញថា បញ្ហាសារធាតុពុលជាប្រភេទថ្នាំសម្លាប់សត្វល្អិត​កើតមាននៅក្នុងស៊ុតផលិតនៅក្នុងអឺរ៉ុប ហើយប៉ះពាល់ដល់ប្រទេសចំនួន​៣៤ផ្សេងទៀត គឺកើតមានឡើងតាំងពីខែកញ្ញា ឆ្នាំ២០១៦មក​ម្លេះ។​

ពេលនេះ ស៊ុតរាប់លានគ្រាប់ត្រូវបានជញ្ជូនចេញពីហាងឬផ្សារលក់នានា ចំណែកកសិដ្ឋានចិញ្ចឹមបក្សីជាច្រើនកន្លែងទៀតត្រូវបានបិទ បន្ទាប់ពីក្រុមការងារជំនាញរបស់អឺរ៉ុបរកឃើញថា ស៊ុតមានសារធាតុ​ថ្នាំពុលសម្លាប់សត្វល្អិត ប៉ះពាល់សុខភាពអ្នកប្រើប្រាស់​។​

នាយកគ្រប់គ្រងផ្នែកសុវត្ថិភាពចំណីអាហារនៃសហភាពអឺរ៉ុបបាន​ថ្លែងថា ក្រុមការងារទើបរកឃើញសារធាតុដែលប៉ះពាល់ដល់សុខភាព ត្រូវបានប្រើប្រាស់ដោយខុសច្បាប់ក្នុងផលិតនៅក្នុងសហគមន៍អឺរ៉ុបមានការប្រើប្រាស់តាំងពីខែកញ្ញា ឆ្នាំ​២០១៦។ ​នេះបើតាមទីភ្នាក់ងារព័ត៌មាន​ AFP។​

ក្រុមស្រាវជ្រាវរកឃើញថា ប្រភពនៃបញ្ហាទាំងនេះ កើតចេញពីប្រទេសហូឡង់និងប៊ែលហ្សិក ដោយសារពួកគេប្រើប្រាស់សារធាតុទាំងនោះព្យាបាលសត្វមាន់មានជំងឺ ទើបនាំឲ្យមានសារធាតុពុលមាននៅក្នុងស៊ុតបន្ថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ