វៀតណាម​បារម្ភករណី​ចិន​ធ្វើសមយុទ្ធដែនសមុទ្រមានជម្លោះ

វៀតណាមកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានសម្តែងការព្រួយបារម្ភ និងទាមទារឲ្យចិនបញ្ឈប់ការធ្វើសមយុទ្ធយោធា លើដែនសមុទ្រជាទីតាំងដែលកំពុងមានជម្លោះ ដែលអាចបណ្តាលឲ្យមានភាពតានតឹងកាន់តែកើនឡើងខ្លាំងបន្ថែមទៀត។​

បញ្ហាជម្លោះដែនសមុទ្ររវាងវៀតណាមនិង​ចិនកាន់តែស្មុគស្មាញឡើង​បន្ថែម ខណៈចិន​ក៏កំពុងតែមានការប្រឈមមុខជាមួយ អាមេរិក ឥណ្ឌា​ និង​ជប៉ុនដែរនោះ។​

កាលពីខែកក្កដាកន្លងទៅ ក្រោយពេលមានសម្ពាធពីចិន បានធ្វើឲ្យវៀតណាម​បញ្ឈប់ការបូមយកប្រេងនៅក្នុងសមុទ្រដែល​ចិនអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន។​

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម​ លោក​ស្រី Le Thi Thu Hang ថ្លែងថា វៀតណាមមាន​ការព្រួយបារម្ភជាខ្លាំង ចំពោះករណីចិនធ្វើសមុទ្រយោធានៅកោះ Tonkin នៅភាគខាងជើង​បំផុតនៃមហាសមុទ្រចិនខាងត្បូង។​ លោកស្រីទាមទារឲ្យចិន​បញ្ឈប់សកម្មភាពនេះជាបន្ទាន់។​

តាមការប្រកាសរបស់រដ្ឋអំណាចទីក្រុងប៉េកាំងគឺ សមយុទ្ធនៅពេលនេះ ចិនចាប់ផ្តើម​ពីថ្ងៃទី២៩ខែសីហា រហូតដល់ថ្ងៃទី៤ខែកញ្ញា។​ ចិនមិនទាន់មានការឆ្លើយតបយ៉ាងចំពោះការទាមទារដោយបើកចំហរបស់ភាគីវៀតណាមនេះទេ ចំណែកការធ្វើសមយុទ្ធនោះនៅតែបន្តធម្មតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ