លោកត្រាំស្វែងរកលុយ៧,៨ពាន់លានស្តារស្ថានភាពទឹកជំនន់

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណល ត្រាំ ​ស្នើ​ឲ្យ​មាន​ការអនុម័ត​លុយ​ពី​សភា​ចំនួន​៧,៨ពាន់លានដុល្លារ​ ដើម្បី​យក​ទៅ​ជួយ​ប្រជាពលរដ្ឋ​ក្នុង​ការ​ស្តារ​ស្ថានភាព​ទឹក​ជំនន់​ទ្រង់ទ្រាយ​ធំ​ នៅ​ក្នុង​រដ្ឋ​Texas ​ ខណៈ​ស្ថាន​ភាព​ទឹក​ជំនន់​បាន​ធូរ​ស្រាល​វិញ​បន្តិច​។

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​BBC​ បាន​ឲ្យ​ដឹង​ថា​ ស្ថានភាព​ទឹកជំនន់​ និង​ ខ្យល់ព្យុះ​ បាន​នៅ​ក្នុង​រដ្ឋTexas​បាន​ថយ​ចុះ​ច្រើន​ ប៉ុន្តែ​នៅ​តំបន់​ខ្លះ​នៅ​បង្ក​ការ​លំបាក​នៅ​ឡើយ​។​ របាយការណ៍​របស់​សមត្ថកិច្ច​បង្ហាញ​ថា ​ស្ថានភាព​ទឹក​ជំនន់​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​កើន​ដល់​៤៧នាក់​។​ ចំណែក​ពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​កាល​ពី​សប្តាហ៍​មុន​ កំពុង​សម្រាក​នៅ​ក្នុង​ផ្ទះ​ជា​កន្លែង​ស្នាក់​នៅ​បណ្តោះ​អាសន្ន​។​

កាល​ពី​ម្សិលមិញ​ ខ្យល់​ព្យុះ​ និង​ ជំនន់​ទឹកភ្លៀង​ បាន​រំកិល​ចេញ​ពី​រដ្ឋTexas​ ទៅ​បន្ត​បោកបក់​នៅ​ទី​ក្រុង​មួយ​ចំនួន​ទៀត​នៅ​ក្បែរៗ​នោះ​ ប៉ុន្តែ​មិន​ទាន់​មាន​ព័ត៌មាន​ថា​ ប៉ះពាល់​ខ្លាំង​កម្រិត​ណា​នោះ​ទេ​។​ប្រែសម្រួល ដោយពៅ មេត្តា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ