អាមេរិក​ចេញ​ច្បាប់​ហាម​ពលរដ្ឋ​ខ្លួន​ធ្វើ​ដំណើរ​ទៅ​កូរ៉េ​ខាងជើង​

សហរដ្ឋអាមេរិក​បាន​ចេញ​ច្បាប់​ថ្មី​ហាម​ពលរដ្ឋ​របស់​ខ្លួន​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេសកូរ៉េខាងជើង​  ដោយ​មាន​ទាំង​ការ​ប្រឈម​ទោស​ព្រហ្មទណ្ឌ​ និង​ ការ​ឈាន​ដល់​ដក​ហូត​លិខិត​ឆ្លង​ដែន​ បើ​សិន​ជា​អ្នក​ណា​មិន​ព្រម​គោរព​តាម​បំរាម​នេះ​។​

ច្បាប់​ថ្មី​នេះ​ ដាក់​ចេញ​ក្រោយ​និស្សិត​អាមេរិកម្នាក់​លោក Otto Warmbier ​បាន​ស្លាប់ ​បន្ទាប់​ពី​កូរ៉េខាងជើង​ដោះ​លែង​ក្រោយ​ពេល​ចាប់​ដាក់​ពន្ធនាគារ​មួយ​រយៈ ​ហើយ​អាមេរិក​ចោទ​ថា ​កូរ៉េខាងជើង​បាន​ធ្វើ​ទារុណកម្ម​ ធ្ងន់ធ្ងរ​លើ​និស្សិត​រូប​នោះ​។​

នៅ​ក្នុង​ច្បាប់​ថ្មី​របស់​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ថា​ ចំពោះ​អ្នក​ណា​ដែល​មិន​គោរព​អាច​ប្រឈម​នឹង​ការ​ទទួល​ទោសព្រហ្មទណ្ឌ​ និង​ ការ​ដក​ហូត​លិខិតឆ្លងដែន​។​ នេះ​បើ​តាម​សារព័ត៌មាន ​BBC​។

សហរដ្ឋអាមេរិក​បាន​ប្រកាស​អនុញ្ញាត​ ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ដែល​អាច​ទៅ​កូរ៉េ​ខាងជើង​បាន​គឺ​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​តឹងរឹង​បំផុត​គឺ​មាន​ដូចជា​ អ្នក​សារព័ត៌មាន​ និង​ អ្នក​ធ្វើការ​ផ្នែក​កិច្ចការ​មនុស្សធម៌​។​

កន្លង​ទៅ​ប្រជាជនអាមេរិក​ប្រមាណ​១០០០នាក់​ បាន​ទៅ​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​ក្នុង​កូរ៉េខាងជើង​ក្នុង​១ឆ្នាំ​ ដែល​សហរដ្ឋអាមេរិក​គឺ​ជា​ប្រទេសទី៥​ ដែល​មាន​ពលរដ្ឋ​របស់​ខ្លួន​ធ្វើ​ដំណើរ​ក្នុង​នាម​ជា​អ្នក​ទេសចរណ៍​ទៅ​កូរ៉េខាងជើង​ច្រើន​។​បច្ចុប្បន្ន​ប្រជាជនអាមេរិក​ប្រមាណ​៦០នាក់​កំពុង​តែ​រស់​នៅ​កូរ៉េ​ខាង​ជើង​ ក្នុង​នោះ​មាន​ទំនាក់ទំនង​ជា​មួយ​គ្រួសារ​ និង​ ការ​បំពេញ​ការងារ​។ ប្រែសម្រួល ដោយពៅ មេត្តា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ