កូរ៉េខាងជើងប្រកាសថាផលិតបានគ្រាប់បែកហ៊ីដ្រូសែនកម្លាំងខ្លាំងក្លា

កូរ៉េ​ខាង​ជើង​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​ផលិត​បាន​គ្រាប់​បែក​ហ៊ីដ្រូសែន ដែល​ផ្ទុក​ទៅ​ដោយ​កម្លាំង​បំផ្លាញ​ដ៏​មហិមា ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក ហ្ស៊ិនហ្ស៊ូ អាបេ បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ​អំពី​វិបត្តិ​នុយក្លេអ៊ែរ​ចេះ​តែ​កើន​ឡើង។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដោយ​ផ្អែក​ទៅ​តាម​សេចក្ដី​រាយការណ៍​មួយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង KCNA។

Reuters បាន​ផ្សាយ​ថា កូរ៉េ​ខាង​ជើង​បាន​ប្រកាស​បែប​នេះ ចំ​ពេល​ដែល​ភាព​តាន​តឹង​នៅ​ក្នុង​តំបន់​កាន់​តែ​កើន​ឡើង​ខ្ពស់ ក្រោយ​ពី​ក្រុង​ព្យុងយ៉ាង​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​អន្តរទ្វីប ២​លើក កាល​ពី​ខែ​កក្កដា​កន្លង​មក​នេះ។ គ្រាប់​មីស៊ីល​នោះ ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា អាច​នឹង​រត់​បាន​ចម្ងាយ ១​ម៉ឺន​គីឡូ​ម៉ែត្រ។ ជាមួយ​សត្ថភាព​បែប​នេះ គ្រាប់​មីស៊ីល​នោះ ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា អាច​នឹង​វាយ​ប្រហារ​ដល់​ផ្នែក​ជាច្រើន​នៃ​ទឹកដី​អាមេរិក។

ទីភ្នាក់ងារ​ព័ត៌មាន KCNA បាន​​និយាយ​ថា កូរ៉េ​ខាង​ជើង​ថ្មីៗ​នេះ បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ផលិត​នូវ​គ្រាប់​បែក​ហ៊ីដ្រូសែន​កាន់​តែ​ខ្លាំង​ក្លាប​ន្ថែម​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ