មេដឹកនាំ​ឥណ្ឌូនេស៊ី​​ជំទាស់​នឹង​ការ​ប្រើ​អំពើ​ហិង្សា​បង្ក្រាប​ជន​ជាតិ​រ៉ូហ៊ីងយ៉ា

ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា លោក​ចង់​ឲ្យ​វិបត្តិ​មនុស្ស​ធម៌​ពាក់​ព័ន្ធ​នឹង​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ប្រទេស​ភូមា ត្រូវ​បាន​ដោះ​ស្រាយ​​ប្រកប​ដោយ​ទស្សន​វិស័យ មិន​មែន​គ្រាន់​តែ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ថ្កោល​ទោស​ជា​សាធារណៈ​នោះ​ទេ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia។

សារព័ត៌មាន​បាន​ចុះ​ផ្សាយ​ថា លោក ចូកូ បាន​ប្ដេជ្ញា​ជួយ​ដល់​ជន​ជាតិ​រ៉ូហ៊ីងយ៉ា និង​បាន​បញ្ជូន​រដ្ឋ​មន្ត្រី​ការបរទេស អ្នកស្រី រ៉េតណូ ម៉ាស៊ូឌី ទៅជួប​ជជែក​អំពី​បញ្ហា​នេះ​ជាមួយ​មេដឹកនាំ​ភូមា។

អ្នកស្រី រ៉េតណូ គ្រោង​នឹង​ជួប​ជាមួយ​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ​ភូមា អ្នកស្រី អ៊ុងសាន ស៊ូជី នៅ​ថ្ងៃ​នេះ។

លោក ចូកូ បាន​លើកឡើង​ថា រូប​លោក និង​ពលរដ្ឋ​ឥណ្ឌូនេស៊ី សោក​ស្ដាយ​ចំពោះ​អំពើ​ហិង្សា​ដែល​បាន​កើត​ឡើង​នៅ​រដ្ឋ​រ៉ាក់ឃីន ក្នុង​ប្រទេស​ភូមា។ លោក​បន្ត​ថា មាន​តម្រូវ​ការ​សកម្មភាព មិន​មែន​គ្រាន់​តែ​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោល​ទោស​នោះ​ទេ។

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​រូប​នេះ បាន​និយាយ​ថា អំពើ​ហិង្សា​ប្រឆាំង​នឹង​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា គួរ​តែ​បញ្ចប់​ឲ្យ​បាន​ឆាប់ ហើយ​គួរ​តែ​មាន​ការ​ជ្រោម​ជ្រែង​ពី​សហគមន៍​អន្តរជាតិ​ទៅ​ដល់​ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ